ប៉ូឡូញ៖ ស្របពេលដែលប្រទេសអ៊ុយក្រែនបន្តការពារទីក្រុងពីការឈ្លា.ន.ពា.ន.របស់រុស្សី ទីក្រុងមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន មានគ្រោះ.ថ្នា.ក់ ដែលបង្ខំឱ្យជនសុីវិលមួយចំនួនចាកចេញពីលំនៅដ្ឋាន និងកន្លែងរស់នៅ ដើម្បីសុវត្ថិភាព។
ដោយឡែក ប្រជាជនអ៊ុយក្រែនប្រមាណជា ១៥០,០០០ បានរត់ទៅជ្រកកោននៅទីក្រុង Krakowប្រទេសប៉ូឡូញមួយរយៈជាបណ្តោះអាសន្ន ប៉ុន្តែដោយសារតែចំនួនជនភៀសមានច្រើនពេក ទើបជំរុញឱ្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបើកការិយាល័យនៅទីនេះ។ ក្រៅពីនេះទៀត ដើម្បីសម្រួលដល់ជនភៀសខ្លួនមកពីអ៊ុយក្រែន ប្រទេសប៉ូឡូញបានអនុម័តច្បាប់កាលពីខែមុនដែលអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែនអាចរស់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសនេះយ៉ាងហោចណាស់ ១៨ ខែ ជាមួយនឹងជម្រើសជាច្រើនទៀតដែលពួកគេអាចជ្រើសរើសបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ រដ្ឋប៉ូឡូញកំពុងតែគិតគូរឿងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់ក្រុងសម្រាប់ជនភៀសខ្លួន ខណៈដែលពួកគេពិបាកក្នុងការស្វែងរកលំនៅដ្ឋាន ការងារ និងកន្លែងស្នាក់នៅរយៈពេលវែងនៅក្នុងសាលារៀនសម្រាប់អ្នកចំណូលថ្មី៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]