ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាឈ្មោះថា «ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER» ។
កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងផ្សេងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖
ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។
ដបរចនាយ៉ាងប្រណិតនេះ ក៏មានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ទៅជាខៀវនៅពេលស្រាបៀរត្រជាក់ដល់កម្រិត ក៏ដូចជាមានកម្របងាយស្រួលបើក និងមានសំលេងពិរោះ។ លក្ខណៈពិសេសទាំងនេះគឺមាន ស្រាបៀរ កម្ពុជាតែប៉ុណ្ណោះ។
លោកឧកញ៉ា លាង ពៅ បានអះអាងថា៖
ទន្ទឹមនឹងនេះ លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាអ្នកជំនាញ និងមានបទពិសោធន៍ផលិតស្រាបៀរយូរឆ្នាំមកពីប្រទេសអាឡឺម៉ង់បានឲ្យដឹងដែរថា៖
លោកបណ្ឌិត Zvonimir Nemet បន្តថា ដើម្បីអាចច្រកស្រាបៀរដ្រាហ្វចូលទៅក្នុងដបពណ៌បៃតងបានគឺទាមទារការសិក្សា និងស្រាជ្រាវយ៉ាងម្មត់ចត់បំផុត ព្រោះថាដបពណ៌បៃតងងាយស្រូបពន្លឺព្រះអាទិត្យ ដែលអាចធ្វើឲ្យប្រែប្រួលដល់រសជាតិនៃស្រាបៀរ។
ហេតុដូច្នេះ ទើបក្រុមហ៊ុនត្រូវនិយោគលើបច្ចេកវិទ្យា Flash Pasteurization និងជ្រើសរើសផ្កាហប់ពិសេស(Special Hops) ដែលមានតម្លៃខ្ពស់នាំចូលពីអឺរ៉ុបក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ដែលមានរសជាតិស្រស់បំផុត និងក្លិនឈ្ងុយឈ្ងប់។
ដើម្បីធ្វើឲ្យផលិតផលថ្មីនេះទទួលបានជោគជ័យ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសបានបន្ថែមឲ្យដឹងពីផែនការផ្សព្វផ្សាយយ៉ាងដូច្នេះថា៖
ក្នុងនោះដែរ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បានសម្តែងភាពជឿជាក់ខ្លាំងទៅលើផលិតផលថ្មីដែរថា៖
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]