ពិតណាស់ វីរុសកូវីដ-១៩ អាចឆ្លងទៅកាត់មនុស្សគ្រប់វ័យ មិនថាប្រុស ឬស្រី ឬស្ថិតក្នុងលក្ខខណ្ឌបែបណាឡើយ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ករណីអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩នេះ ភាគច្រើនជាក្រុមមនុស្សដែលមានជំងឺរួមផ្សំមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺលើសសម្ពាធឈាមជាដើម ហើយហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីឆ្លងវីរុសកូវីដ-១៩ នឹងកាន់តែខ្ពស់ នៅពេលដែលយើងមានជំងឺរ៉ាំរ៉ៃទាំងនេះស្រាប់។
ម៉េចបានអ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ កត្តាអាយុអាចបង្កើនឱកាសនៃការកើតជំងឺរួមផ្សំមួយចំនួន ហេតុនេះហើយអ្នកដែលមានវ័យកាន់តែច្រើនគួរប្រុងប្រយ័ត្នឲ្យបានដិតដល់ ដើម្បីប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលបានបង្ហាញថា ដូសជំរុញទី៤ មានប្រសិទ្ធភាពការពារខ្ពស់ជាងមុនរហូតដល់៣ដង ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ ចំពោះអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
ជាក់ស្ដែង វ៉ាក់សាំងដូសទី៤នេះ មិនត្រឹមតែមានគុណប្រយោជន៍ជួយកាត់បន្ថយអត្រានៃការវិវត្តជំងឺទៅជាធ្ងន់ធ្ងរប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យប្រព័ន្ធភាពស៊ាំយើងនៅរឹងមាំក្រោយរយៈពេល៨សប្ដាហ៍ ក្រោយចាក់វ៉ាក់សាំងរួចថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ការសិក្សាក៏បានបង្ហាញផងដែរថា អត្រាឆ្លងកូវីដ-១៩ នៃអ្នកដែលបានទទួលដូសជំរុញទី៤ មានចំនួនទាបជាងអ្នកដែលទទួលបានត្រឹមដូសជំរុញលើកទី៣ ដល់ទៅ២ដងឯណោះ។ ទោះជាយ៉ាងនេះក្ដី ការការពារប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ ហាក់ដូចជាមានរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះហើយ យើងមិនត្រូវធ្វេសប្រហែសឡើយ និងចាំបាច់ត្រូវអនុវត្តវិធានការការពារបន្ថែមឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
ចំណុចសំខាន់
កត្តាអាយុអាចបង្កើនឱកាសនៃការកើតជំងឺរួមផ្សំមួយចំនួន ហេតុនេះហើយអ្នកដែលមានវ័យកាន់តែច្រើនគួរប្រុងប្រយ័ត្នឲ្យបានដិតដល់ ដើម្បីប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ដ៏កាចសាហាវនេះ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលបានបង្ហាញថា ដូសជំរុញទី៤ មានប្រសិទ្ធភាពការពារខ្ពស់ជាងមុនរហូតដល់៣ដង ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ ចំពោះអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]