រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្តែង ភិន សុដាលីស ជាតារាស្រីមានប្រជាប្រិយភាពម្នាក់ក្នុងស្រុក ជាក់ស្តែង ក្រោយមានកូនស្រីម្នាក់រួចហើយនោះ តារាស្រីរូបនេះ ហាក់ដកឃ្លាឆ្ងាយពីវិស័យសម្តែង ដោយបច្ចុប្បន្នរូបនាង កំពុងតែប្រកបរបររកស៊ីតាមអនឡាញ កាក់កបផងដែរ។
យ៉ាងណាមិញ បើទោះបី ដកឃ្លាពីការងារសិល្បៈយ៉ាងណាក្តី តែ តារាស្រីរូបនេះ ក៏នៅមានជំនួញក្នុងដៃមិនតិច ដើរលេងសុទ្ធតែក្រៅប្រទេស ទិញផ្ទះថ្មី មិនចាញ់គេឯងប៉ុន្មានឡើយ ជាពិសេសទៅទៀត ជីវិតស្នេហាជាមួយនឹងដៃគូថ្មី ក៏ស្រស់បំព្រងខ្លាំងមិនធម្មតាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ងាកមកមើលសម្រស់របស់រូបនាង ក្នុងឈុតមួយនេះ ធ្វើឲ្យហ្វេនៗបើកភ្នែកធំៗ ក្រឡេកតែមួយភ្លែត មើលមិនចំណាំសោះ បើក្នុងរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនាង ភិន សុដាលីស មានមុខមាត់រាងអក្សរV ច្រមុំនិងចង្ការស្រួច ដូចគេថា មេម៉ាយដូចត្រួយចាក់ជីមែន កាន់តែខ្ញង់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]