ភ្នំពេញ៖ បើរម្លឹកដល់អំឡុងពេលប្រកួត Miss Teen International Cambodia គេដឹងថាកញ្ញា ពេជ្រ រស្មី ជាបេក្ខនារីដំបូងបង្អស់ដែលទទួលបានឱកាសថតស្ពតពាណិជ្ជកម្មស្របពេលកំពុងប្រកួត។ បើទោះបី ជាលើកដំបូងតែគេឃើញនាងធ្វើបានយ៉ាងល្អ មិនថាទឹកមុខ ឬកាយវិកានោះទេ ពិតជាគួរឲ្យសរសើរតែម្ដង។ 

ជាមួយគ្នានេះដែរ កញ្ញា ពេជ្រ រស្មី ក៏ជាបេក្ខនារីលេចធ្លោមានអ្នកលេងបណ្ដាញសង្គមចូលចិត្តច្រើន ហើយនាងក៏ក្លាយជាម្ចាស់តំណែងលំដាប់រងទី៣ក្នុងកម្មវិធី Miss Teen International Cambodia ផងដែរ។ ពិតណាស់ អាចនិយាយបានថា នាងពិតជាម្ចាស់ជ័យលាភីម្នាក់ដែលមានសមត្ថភាព ចំណេះដឹងល្អ និងសម្រស់ស្អាតមានភាពទាក់ទាញ មិនចាញ់ម្ចាស់ជ័យលាភីផ្សេងៗប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់បានឃើញពីសម្រស់កញ្ញា ពេជ្រ រស្មី ពេលតុបតែងខ្លួនស្អាតៗ និងតែងខ្លួនសាមញ្ញ គឺមានភាពស្រស់ស្អាតឃ្យូតតាមបែបយុវវ័យ។ ប៉ុន្តែថ្មីៗនេះ នាងបានបង្ហោះរូបភាពជាមួយតារាចម្រៀងស្រីដ៏លកបីគឺកញ្ញា ទេព បូព្រឹក្ស ព្រមទាំងថតអោបយ៉ាងស្និទ្ធស្នាល ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ សម្រស់អ្នកទាំងពីស្រស់សោភាមិនចាញ់គ្នានោះទេ ពេលនៅជិតគ្នាយ៉ាងដូច្នេះ។ ចំណែករូបរាងលំដាប់រងទីMTIC រូបនេះ ក៏ស្លីមស្រឡូនស្អាតមានភាពទាក់ទាញទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ពេជ្រ រស្មី 
កញ្ញា ពេជ្រ រស្មី 
កញ្ញា ពេជ្រ រស្មី 
កញ្ញា ពេជ្រ រស្មី 
កញ្ញា ពេជ្រ រស្មី 
កញ្ញា ទេព បូព្រឹក្ស និងកញ្ញា ពេជ្រ រស្មី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]