ភ្នំពេញ៖ នេះបើតាមលោកស្រី មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសានិ៍ថា ប្រជាពលរដ្ឋ តាមដងវិថី ដែលចិញ្ចឹមសត្វទាំងឡាយ ដែលលែងឱ្យដើរពាសវាលពាសកាលតាមផ្លូវ ដោយបង្កគ្រោះថ្នាក់ដ៏អ្នកដទៃ នឹងប្រឈមការផ្ដន្ទាទោស នាពេលខានមុខ។
ជាក់ស្តែង ក្នុងជំនួប នៃកិច្ចប្រជុំកាលក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅឯខេត្តពោធិ៍សាត់ លោកស្រី ក៏បានថ្លែងបន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងដាក់បញ្ចូលការពិន័យអន្តរការណ៍ ទៅក្នុងអនុក្រឹត្យស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកលើអ្នកចិញ្ចឹមសត្វពាហនៈ ដែលលែងឱ្យដើរពាសវាលពាសកាលតាមទីសាធារណៈ ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ច្បាប់មួយនេះ នឹងអនុវត្តនិ៍ នាពេលខានមុខ ខណៈវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានធ្វើរួចហើយនៅតែសម្អាត ដើម្បីដាក់ជូនទៅគណៈរដ្ឋមន្ត្រីអនុម័តរួចហើយនឹងផ្ញើជូនទៅរដ្ឋសភាអនុម័តបន្តប៉ុណ្ណោ៕
ប្រភព៖ postkhmer
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]