ចិន៖ អាចនិយាយបានថា តារាសម្ដែងស្រី Yang Mi តែងតែបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន ដល់ទស្សនិកជន តាមរយៈខ្សែភាពយន្តល្បីៗ និងបានបញ្ចេញនូវសម្រស់ដ៏ស្រស់ស្អាត ទាំងការតុបតែងខ្លួន នៅតាមកម្មវិធីផ្សេងៗ ដែលធ្វើឲ្យគ្រប់​គ្នា កាន់តែ​ជក់​ចិត្ត​នឹង​សម្រស់​លេចធ្លោមួយនេះ។

មិនត្រឹមតែ នៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះទេ តែថ្មីៗនេះ តារាស្រី Yang Mi ក៏ត្រូវបានគេលើកឡើង ពីភាពស្រស់ស្អាត ក្នុងជីវិតពិត ដែលកំពុងដណ្ដើមយកបេះដូងទស្សនិកជនយ៉ាងខ្លាំង ជាមួយនឹងរូបភាពដែលថតជាប់ ដោយកាមេរ៉ារបស់អ្នកធ្វើដំណើរឆ្លងកាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបភាពទាំងនោះ ពិតជារំលេចចេញនូវសម្រស់ដ៏ទាក់ទាញ និងរូបរាងកាយតូចច្រឡឹងគួរឱ្យស្រលាញ់ បើទោះបីជារូបថតនោះ មិនបានកែសម្រួលក៏ដោយ។ លើសពីនេះ ដោយសារតែភាពស្រស់ស្អាតបែបនេះ បានជា អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានយល់ស្របភ្លាមៗ ពីមូលហេតុដែល តារាស្រីរូបនេះ អាចរក្សាតំណែងរបស់ខ្លួន នៅក្នុងសិល្បៈកម្សាន្តជាច្រើនឆ្នាំមកនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]