ជប៉ុន៖ នាពេលថ្មីៗនេះ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថាប្រទេសជប៉ុន នឹងលុបចោលការហាមឃាត់ការចូលប្រទេសចំនួន ១០៦ ដែលបង្កឱ្យមានការភាន់ច្រលំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាភ្ញៀវទេសចរអាចចូលប្រទេសជប៉ុនក្នុងពេលឆាប់ៗនេះ។
ដោយឡែក កាលពីល្ងាចថ្ងៃពុធនេះ មន្ត្រីក្រសួងយុត្តិធម៌ម្នាក់បាននិយាយនៅពេលត្រូវបានសួរឱ្យបញ្ជាក់ពីសេចក្តីថ្លែងការណ៍ថា តាមការពិត វានឹងមិនមានការផ្លាស់ប្តូរចំពោះអ្នកដែលអាចចូលប្រទេសជប៉ុនបានទេ ដោយសារច្បាប់នេះ នឹងមិនអនុញ្ញាតឱ្យអ្នកទេសចរអាចចូលទៅប្រទេសជប៉ុនបានដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនិស្សិតបរទេស អ្នកស្រាវជ្រាវ និងអ្នកធ្វើអាជីវកម្ម អាចអនុញ្ញាតឱ្យចូលប្រទេសជប៉ុនបានចាប់ពីថ្ងៃទី ០១ ខែមីនា នឹងបន្តអាចចូលប្រទេសបាន ប៉ុន្តែអ្នកទេសចរនៅតែហាមឃាត់មិនឱ្យចូលដដែល។
យ៉ាងណាមិញ ច្បាប់មួយនេះគឺកំណត់ចំពោះអ្នកមានភារកិច្ចត្រូវចេញចូលក្នុងប្រទេសជប៉ុនប៉ុណ្ណោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]