ភ្នំពេញ៖ មេម៉ាយចាយរាង អ្នកនាង ដេត​ ម៉ាលីណា ត្រូវបានឲ្យដឹងថា បានទិញឡានស៊េរីទំនើបមួយ នេះបើតាមប្រភព ដែល អ្នកម្តាយ កូន ៣ រូបនេះ បានបង្ហោះ នៅគណនីផេកផ្លូវការរបស់នាង បានទទួលចាប់អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានេះដែរ បើតាមប្រភពនៃការ បង្ហោះ ការទិញរថយន្តមួនេះ ជាការជូនកាដូ ទៅដល់ប៉ាម៉ាក់និង កូនៗ របស់អ្នកនាង​ ហេីយអ្វីដែលពិសេសគឺសំរាប់ ងាយស្រួល ធ្វើដំណើរកម្សាន្ត ជូនកូន ទៅដេីរលេង និងអាចគេងបានស្រួល ក៏ដូចជាបានដឹង សមាជិកគ្រួសារ បានច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពមួយ រថយន្តខ្នាតធំ មួយនេះ ជារថយន្តមាក់ Hyundai STARIA ដែលគេប៉ាន់ប្រមាណ តម្លៃជាង ៦ ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យមហាជន មានការកោតសរសើរជាខ្លាំង ក្នុងនាមជាអាណាព្យាបាល រកស៊ីផ្គត់ផ្គន់គ្រួសារហើយ​ រូបនាង ប្រឹងប្រែងទិញកាដូជូនដល់អ្នកមានគុណថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]