បរទេស៖ កាលពីថ្ងៃទី ៦ ខែមេសា ទស្សនាវដ្ដី Forbes បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ ២០២២ ដែលចំណាប់អារម្មណ៍របស់អ្នកគាំទ្រទាំងអស់គឺផ្តោតលើឈ្មោះដ៏ក្តៅគគុក របស់ដែលតារាចម្រៀងស្រី Rihanna ដែលមានក្នុងតារាងមួយនេះ។
ជាក់ស្តែង បុគ្គល ដែលនៅក្នុងឧស្សាហកម្មកម្សាន្ត ជាពិសេស Rihanna ត្រូវបានក្លាយជា តារាល្បីបំផុតនៅលើពិភពលោក ដែលបានក្លាយជាតារាចម្រៀងស្រីតែម្នាក់គត់ដែលបានចូលរួមក្នុងបញ្ជីមហាសេដ្ឋីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមទំព័រ Forbes ម្ចាស់បទ «Umbrella» ឈរនៅលេងរៀង ១៧២៩ ជាមួយនឹងទ្រព្យសម្បត្តិសរុបរហូតដល់ ១.៧ ពាន់លានដុល្លា ក្លាយជាមហាសេដ្ឋីដំបូងបង្អស់របស់ប្រទេស Barbados ដែលជាស្រុកកំណើតរបស់នាង។ ជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាលនេះ Rihanna ក៏ជាតារាចម្រៀងស្រីដែលមានជាងគេបំផុតនៅលើពិភពលោកផងដែរ។
ដោយសារតែសមត្ថភាពអាជីវកម្មរបស់នាង ម្ចាស់យីហោគ្រឿងសំអាង និងក្រុមហ៊ុនខោអាវទ្រនាប់ បានឲ្យនាងមានប្រាក់ចំណូល នៃទ្រព្យសម្បត្តិយ៉ាងច្រើនបែបនេះ។ ទៀតសោតសូម្បី ប្រេ៊ន Savage x Fenty របស់នាង អះអាងថា វាតម្លៃមានរហូតដល់ ១ ពាន់លានដុល្លារឯណោះ៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]