បរទេស៖ ថ្មីៗនេះ យោងទៅតាម សារព័ត៌មាន Us Weekly បានរាយការណ៍ឲ្យដឹងថា តារាសម្ដែង លោក Will Smith កំពុងតែមានអារម្មណ៍ភ័.យខ្លាចចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា តារាសម្តែងរូបនេះ នៅតែព្យាយាមសម្របខ្លួនធម្មតា។ 

មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ ថែមទាំងបានលើកឡើងថា ការភ័យខ្លាចដ៏ធំបំផុតរបស់ លោក Will នោះគឺ អាជីពរបស់ខ្លួនកំពុងតែត្រូវបានបំ.ផ្លា.ញទាំងស្រុង ដោយមិនអាចធ្វើអ្វីបាន ក៏ដូចជា ព្រមទទួលយកការផាកពិន័យ និងព្យាយាមធ្វើគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ យោងតាមព័ត៌មានចុងក្រោយរបស់ Fox News Academy of Motion Picture Arts and Sciences (AMPAS) បានសម្រេចចិត្តផ្លាស់ប្តូរកិច្ចប្រជុំទាក់ទងនឹងរឿងអា.ស្រូវ របស់ Will Smith ដោយចង់ធ្វើការសម្រេចចិត្តភ្លាមៗ បន្ទាប់ពី តារាសម្ដែងរូបនេះ បានដកខ្លួនចេញពីអង្គការ។

ជាពិសេស នៅក្នុងនោះ ក៏បានបង្ហើបពីគោលគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីយល់ព្រមលើការផាកពិន័យ ទៅលើ លោក Will Smith បន្ទាប់ពី បានប្រព្រឹត្តខុសក្នុងអំឡុងពេល ពិធីប្រគល់ពានរង្វាន់អូស្ការ កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Will Smith
Will Smith
Will Smith
Will Smith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]