ចិន៖ កាលពីថ្ងៃទី ៧ ខែមេសាកន្លងទៅនេះ យោងតាមប្រភព Sina បានឲ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងសេវាកម្មម្ហូបអាហារ របស់ តារាសម្ដែងប្រុស លោក Deng Lun ត្រូវបានព្រមានដោយរដ្ឋាភិបាលទីក្រុងប៉េកាំង និងពិន័យជាទឹកប្រាក់ចំនួន ៤០០ យ័ន (ប្រមាណ ៦២ ដុល្លារអាមេរិក) សម្រាប់ការបំ.ពា.នច្បាប់បទប្បញ្ញត្តិការពារបរិស្ថាន ក៏ដូចជាការថែរក្សាសោភ័ណភាព។

មិនត្រឹមតែប៉ុណ្ណោះ ដោយយោងតាមអាជ្ញាធរ បានលើកឡើងថា ភោជនីយដ្ឋាន របស់ លោក Deng Lun ដែលមានទីតាំងនៅទីក្រុងប៉េកាំង បានដាក់ផ្ទាំងប៉ាណូខុសច្បាប់ចំនួន ៤ នៅកន្លែងខុស ដែលធ្វើឱ្យសោភ័ណភាពទូទៅមានភាពរញ៉េរញ៉ៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែបែបនេះ វាហាក់ធ្វើឱ្យអាជីវកម្មរបស់តារាប្រុសរូបនេះ កាន់តែអាប់អួរខ្លាំងឡើង។ ជាពិសេស បន្ទាប់ពីបានជាប់ពាក់ព័ន្ធក្នុងរឿងអា.ស្រូ.វ.គេ.ច.ព.ន្ធមក អាជីវកម្មរបស់លោក ក៏ៈទទួលរងនូវផលប៉ះពាល់យ៉ាងធ្ង.ន់.ធ្ង.រ ហើយអ្នកគាំទ្រមួយចំនួន ក៏មិនចូលហាង Hotpot និងហាងតែទឹកដោះគោរបស់លោក ខណៈដែលម្ចាស់ភាគហ៊ុន ថែមទាំងបានស្នើសុំដកភាគហ៊ុនរបស់ពួកគេផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Deng Lun
Deng Lun
Deng Lun
Deng Lun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]