ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ធនាគារ ព្រីនស៍ គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIA ដំបូងគេបង្អស់ ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរួមគ្នាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ពិធីចុះហត្ថលេខាមួយនេះត្រូវបានធ្វើឡើ ងសម្រាប់ការដាក់ទុនវិនិយោគបន្ថែមចំនួន 35 លានដុល្លារលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាសាក្សី ពីសំណាក់ អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និង អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ និង លោក វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CAIC ព្រមទាំងមានវត្តមាននាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន OCIC ក្រុមហ៊ុន CAIC និង ធនាគារ ព្រីនស៍ ផងដែរ។
សញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គឺជាសញ្ញាបណ្ណសាជីវកម្មឯកជន ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ ក៏បានចែករំលែកផងដែរថា៖
ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ ធនាគារ ព្រីនស៍ មិនត្រឹមតែមានបំណងក្លាយជាធនាគារជម្រើសទីមួយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ យើងក៏បានធ្វើការកែលម្អ និងអភិវឌ្ឍផលិតផល ព្រមទាំងសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិត ឥតឈប់ឈរផងដែរ ដើម្បីបំពេញតម្រូវការស្របតាមប្រភេទអតិថិជនផ្សេងៗគ្នារបស់យើង។ បន្ទាប់ពីបើកប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញ ចាប់តាំងពីខែកក្កដា ឆ្នាំ2018 មកទល់ពេលបច្ចុប្បន្ន ទ្រព្យសកម្មសរុបរបស់ធនាគារ ព្រីនស៍ មានចំនួនជាង 800លានដុល្លារអាមេរិក ជាមួយនឹងសាខាចំនួន32 ទីតាំងម៉ាស៊ីនអេធីអឹមចំនួន79 និងអតិថិជនចំនួនជាង80,000នាក់ ដែលកំពុងបន្តកើនឡើងយ៉ាងខ្លាំងក្លា៕
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈ 1800 20 8888។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]