តៃវ៉ាន់៖ ថ្មីៗនេះ ជាមួយនឹងដំណឹងរៀបការថ្មីរបស់ តារាស្រី Barbie Hsu បានធ្វើឲ្យទស្សនិកជន កាន់តែយកចិត្តទុកដាក់ ក៏ដូចជាចង់ដឹងរឿងរ៉ាវក្នុងទំនាក់ទំនងគ្រួសារ បន្ទាប់ពី លោក DJ Koo បានទៅជួបនឹងអ្នកម្ដាយរបស់នាង ជាលើកដំបូង។

យ៉ាងណាមិញ តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា ម្ដាយរបស់ Barbie Hsu ក៏បានសរសើរចំពោះ កូនប្រសារថ្មី លោក DJ Koo ចំពោះសុជីវធម៌ នៅក្នុងការជួបគ្នា ជាលើកដំបូងជាមួយគ្រួសារភរិយារ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកស្រីបានលើកឡើងថា ការជួបជុំញ៉ាំអាហារជាលើកដំបូងក្នុងគ្រួសារ លោក DJ Koo បានរៀបចំភួងផ្កាជូនដល់អ្នកស្រី និងបានស្វាគមន៍យ៉ាងកក់ក្ដៅ ដែលធ្វើឱ្យអ្នកស្រី មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង តែដោយ​សារ​តែ​រឿង​ភាសា​ ទើបពួកគេមិន​សូវ​បាននិយាយគ្នា​ច្រើននោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
DJ Koo 
DJ Koo និង Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]