ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែកចាយសេចក្តីជូនដំណឹងមួយ អំពីស្ថាបត្យករនិងវិស្វករ ត្រូវអនុវត្តការងារសាងសង់ ឬរុះរើ លុះត្រាតែ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរ ជាដាច់ខាត។
ជាក់ស្តែង តាមសេចក្តីថ្លែងការណ៍ បានធ្វើការ ជម្រាបជូនឯកឧត្តមអគ្គលេខាធិការនៃគណៈស្ថាបត្យករ និងឯកឧត្តមអគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា ឲ្យបានជ្រាបថា សំណង់ ដែលមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវបានហាមឃាត់ ស្ថាបត្យករ មិនឲ្យទទួលអនុវត្តការងារ សាង់សង់ ឬក៏រុះរើ ប៉ះពាល់សំណង់ទាំងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន បើរកឃើញមិនធ្វើតាមដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]