ភ្នំពេញ៖ ជឿជាក់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមមិនតិចនោះទេ​ ដែលបានស្គាល់និងស្តាប់បទ«ផ្លូវទៅផ្ទះម៉ែក្មេក» ដែលមានការផ្ទុះខ្លាំងដែលបាន Cover ដោយកញ្ញា មាស នីតា ប៉ុន្មានខែមកនេះ។

យ៉ាងណាមិញ គួរឲ្យសោកស្ដាយ ដោយកាលពីថ្មីៗនេះ កញ្ញា មាស នីតា បានបង្ហោះសារថា បទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» ត្រូវបានសម្រេចលុបចេញពីYoutube ខណៈត្រឹមជាងមួយខែមានអ្នកចូលមើលដល់ទៅ១៦លានដង ដោយសារជាសំណើររបស់ម្ចាស់ដើម និងមិនចង់មានបញ្ហាទើបក្រុមរបស់ កញ្ញា មាស នីតា សម្រេចធ្វើបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយពី ចម្រៀងCover មួយបទនេះត្រូវបានលុបចេញ កញ្ញា មាស នីតា និងក្រុមរបស់នាង បានសន្យាថា និងមានអ្វីប្លែកថ្មីមកបម្រើជូនដល់អ្នកទស្សនា និងឈប់ច្រៀង cover ចាប់ពីពេលនេះ តទៅ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មាស​ នីតា
មាស​ នីតា
មាស​ នីតា
មាស នីតា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]