ថៃ៖  តារាសម្តែងស្រីជើងចាស់វ័យ ៤០ប្លាយ ឆ្នាំ Aum Patchrapa នៅតែជាប់ឈ្មោះជាតារាស្រី​ដែលមានសម្រស់​ស្រស់​ស្អាត និងមិនចេះចាស់សោះ។ ហើយសម្រាប់ប្រជាប្រិយភាព និងការគាំទ្ររបស់នាងនៅតែខ្លាំង បើទោះបីជានាង​ប្រឡូក​​ក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមកនេះ។

យ៉ាងណាមិញបើក្រឡេកទៅមើលការលេងខ្លួន និងស្ទាយ៍ស្លៀកពាក់វិញ Aum Patchrapa តុបតែងខ្លួនមិន​ឲ្យ​មហាជនសុំាភ្នែកឡើយ ជាមួយនឹងស្ទាយ៍ប្លែកៗបែបហាយសូ ស៊ិចស៊ី និងទាក់ទាញយ៉ាងខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មុននេះបន្តិចតារាស្រីជួរមុខប្រចាំប្រទេសថៃរូបនេះ ទើបនឹងបង្ហោះឃ្លីបវីដេអូ បង្ហាញរូបរាងដ៏ស្រឡូនតូចច្រលឹង សាច់ហាប់ណែនមើលទៅស្មានតែក្មេងទើបតែ២០ឆ្នាំ បូករួមនឹងចង្កេះដ៏ស្លីម ដោយនាងមានលេខចង្កេះត្រឹមតែ២៣ប៉ុណ្ណោះ។ ជាមួយនឹង រូបរាងដ៏ស្លីមស៊ិចស៊ីដូច្នេះ Aum ពិតជាធ្វើឲ្យអ្នកទស្សនា ហ្វេនៗអ្នកគាំទ្រអត់ទ្រាំសរសើរ មិនបានទេ ជាពិសេសនោះ គឺក្នុងវ័យ៤២ឆ្នាំនេះតែម្ដង ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum
Aum
Aum
Aum
Aum
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]