កូរ៉េខាងត្បូង៖ យោងតាម The Fact តារាសម្តែង Na-Eun នឹងដកខ្លួនចេញពីក្រុម A Pink នៅមុនថ្ងៃគម្រប់ខួប ១១ ឆ្នាំរបស់ក្រុមចម្រៀងស្រី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៃដំណឹងមួយនេះ។

ជាក់ស្តែង បើតាមប្រភពជិតស្និទ្ធ ​ថា​វា​មក​ពី​នាង​មិន​អាច​ធ្វើ​ឲ្យ​ Idol និង​សកម្មភាព​សម្ដែង​មាន​តុល្យភាព​ដោយ​និយាយ​ថា ដោយ Na-Eun បាន​សម្រេច​ចិត្ត​ថា​នាង​មិន​អាច​ចូល​រួម​ក្នុង​សកម្មភាព​របស់ A Pink បាន​ទៀត​ទេ ដោយសារ​កាលវិភាគ​ផ្សេង​ទៀត​ក្នុង​ពេលតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍បន្ថែមថា Na-Eun កំពុងបញ្ចប់ការផ្សព្វផ្សាយរបស់នាងជាមួយ A Pink បន្ទាប់ពីពិភាក្សាជាមួយ IST Entertainment រវាង YG Entertainment និងសមាជិកក្រុម ហើយភាគីទាំងអស់គឺគាំទ្រនាង។

ជារួមមក ផលិតកម្ម IST Entertainment បានបញ្ជាក់ផងដែរថា បន្ទាប់ពីពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរ និងសមាជិក A Pink  តារាស្រី Na-Eun បានសម្រេចចិត្តបញ្ចប់សកម្មភាពក្រុមរបស់នាង ជាផ្លូវការ។

ដំណឹងនៃការដកខ្លួនរបស់ Na-Eun កើតឡើង បន្ទាប់ពីអ្នកគាំទ្ររំពឹងទុកថានាង នឹងអាចចាកចេញពីក្រុមនៅដើមឆ្នាំនេះ ដោយនៅក្នុងព័ត៌មានដែលពាក់ព័ន្ធ A Pink គ្រោងនឹងទម្លាក់បទចម្រៀងគម្រប់ខួប ១១ ឆ្នាំរបស់ពួកគេនៅថ្ងៃទី ១៩ ខែមេសា ប៉ុន្តែគេមិនដឹងថា Na-Eun នឹងចូលរួមក្នុងសកម្មភាព ឬយ៉ាងណានោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]