ខ្លាញ់កកក្រោមស្បែកភ្លៅធ្វើឱ្យស្បែកភ្លៅយើងមើលទៅរដិបរដុបមិនស្រលូនស្អាត ជាពិសេសពេលស្លៀកពាក់ខ្លីៗ។ ហេតុអ្វីបានជាមានខ្លាញ់កកក្រោមស្បែកភ្លៅ? ហើយយើងអាចកម្ចាត់បានដោយវិធីណាខ្លះ?
ជាទូទៅខ្លាញ់កកក្រោមស្បែកភ្លៅកើតឡើងដោយសារ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖
១. ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ
ការខាត់ស្បែកជាមួយកាហ្វេអាចជួយជំរុញចលនាឈាមរត់នៅភ្លៅ បន្តឹងស្បែកភ្លៅ និងកម្ចាត់កោសិកាស្បែកងាប់ៗចេញពីស្បែកភ្លៅ។
យើងអាចលាយម្សៅកាហ្វេ មួយភាគបួនពែង ជាមួយស្ករត្នោត ៣ ស្លាបព្រាបាយ និងប្រេងដូងរលាយ ២ ស្លាបព្រាបាយ (អាចជំនួសដោយប្រេងអូលីវសុទ្ធ) ឱ្យសព្វចូលគ្នា រួចយកមកម៉ាស្សាលើស្បែកភ្លៅកន្លែងដែលមានខ្លាញ់កកក្រោមស្បែក ៤ ទៅ ៥ នាទី បន្ទាប់មកលាងសម្អាតចេញ។ យើងអាចខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ២ ដងក្នុងមួយសប្តាហ៍។
២. ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុរ៉ែ និងកាល់ស្យូមដែលជាសមាសធាតុអាចជួយបន្ថយអាការៈខ្លាញ់កកក្រោមស្បែក បណ្តេញជាតិពុលចេញពីស្បែក និងគ្រប់គ្រងការចាល់ជាតិទឹកនៅជុំវិញភ្លៅ។
យើងអាចលាយទឹកខ្មេះផ្លែប៉ោម ១ ភាគ ជាមួយទឹក ២ ភាគ និងទឹកឃ្មុំពីរបីដំណក់ឱ្យសព្វចូលគ្នា រួចម៉ាស្សាល្បាយនេះលើស្បែកភ្លៅដែលមានខ្លាញ់កកក្រោមស្បែក ទុកចោល ៣០ នាទី បន្ទាប់មកលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃរហូតដល់ទទួលបានលទ្ធផល។
៣. ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង
ការម៉ាស្សាប្រេងដូងពីរបីដំណក់លើស្បែកភ្លៅជាប្រចាំ ក្រោយពេលងូតទឹកហើយដើម្បីផ្តល់សំណើមដល់ស្បែកភ្លៅអាចជួយកម្ចាត់ខ្លាញ់កកក្រោមស្បែក ជួយឱ្យស្បែកភ្លៅទន់ និងរលោងជាងមុន ព្រោះប្រេងដូងមានជាតិប្រេង អាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីបាន។
៤. ញុំាទឹកឱ្យបានគ្រប់គ្រាន់
ខ្លាញ់កកក្រោមស្បែកបណ្តាលមកពីការផ្តុំជាតិពុល និងខ្លាញ់នៅក្នុងស្បែក។ ការញុំាទឹក ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃអាចជួយណ្តេញជាតិពុលចេញពីរាងកាយ ជួយឱ្យស្បែកយើងភ្លឺថ្លានិងមានសុខភាពល្អ។
៥. ញុំារបបអាហារល្អ
ការញុំារបបអាហារល្អអាចជួយឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យអ័រម៉ូនមានតុល្យភាព។ យើងគួរកាត់បន្ថយការញុំាគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន អាហារកែច្នៃ កាបូអ៊ីដ្រាត អាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ រួមទាំងចៀសវាងការជក់បារី។ លើសពីនេះទៅទៀត យើងគួរញុំាបន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ អាហារសម្បូរជាតិសរសៃ និងត្រីឱ្យបានច្រើន។
៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣
អាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣ ដូចជាត្រីសាល់ម៉ុន គ្រាប់ឈៀ គ្រាប់វាល់ណាត់ សណ្តែកសៀងជាដើមអាចជួយពង្រឹងប្រព័ន្ធភាពសុំា ជួយឱ្យស្បែករលោង និងអាចកាត់បន្ថយខ្លាញ់កកក្រោមស្បែក។
៧. ហាត់ប្រាណ
ការហាត់ប្រាណដូចជា យូហ្កា ហែលទឹក ដើរ ជិះកង់ ឡើងជណ្តើរ និងរាំជាដើមឱ្យបានទៀងទាត់អាចជួយជំរុញការរំលាយអាហារ បន្តឹងស្បែកភ្លៅ កម្ចាត់ជាតិខ្លាញ់នៅក្រោមស្បែក ជំរុញចលនាឈាមរត់នៅជើង និងអាចជួយយើងសម្រក់ទម្ងន់ទៀតផង។
ខ្លាញ់កកក្រោមស្បែកភ្លៅអាចបាត់ទៅវិញបន្តិចម្តងៗ ប្រសិនបើយើងកែប្រែរបៀបរស់នៅ របបអាហារ ម៉ាស្សា ឬខាត់ស្បែកឱ្យបានទៀងទាត់ និងសម្រកទម្ងន់។
ចំណុចសំខាន់
វិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖
- ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ
- ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម
- ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង
- ញុំាទឹកឱ្យបានគ្រប់គ្រាន់
- ញុំារបបអាហារល្អ
- ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣
- ហាត់ប្រាណ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]