កូរ៉េខាងត្បូង៖ ក្រោយពីរូបបានទម្លាក់ជាច្រើមកមានអ្នកគាំទ្រមួយចំនួនខកចិត្តនឹងស្ទីលរបស់តារាស្រី Kim Chaewon នៅក្នុងរូបភាព ផ្ទាល់ខ្លួនរបស់នាង សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមចម្រៀងក្មេងស្រីថ្មី LE SSERAFIM ។
ជាក់ស្តែង អ្នកនិយមលេងអ៉ីនធឺណែតជាច្រើន មានការខកចិត្តដែល Kim Chaewon បានបោះបង់ ស្ទាយ៍គួរឲ្យស្រលាញ់ ដែលនាងធ្លាប់មានអំឡុងពេលផ្សព្វផ្សាយជាមួយក្រុម IZ*ONE មកផ្លាស់ប្តូរ ស្ទាយ៍បែប ក្មេងស្រីឡូយឆាយ ហាយសូទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ គេបានមើលឃើញថាទោះបី Kim Chaewon បានផ្លាស់ប្តូរការតុបតែងខ្លួន ក៏ពិតមែន ត្រូវបានគេឃើញនាងនៅតែមានភាពចែងចាំង លេចធ្លោ ជាមួយនឹងស្ទីលដែលគេបានជ្រើសរើសដាក់ឲ្យនាងដូច្នេះដែរ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណែតម្នាក់បានចងក្រងបញ្ជីសម្លៀកបំពាក់ទាំងអស់ដែល Kim Chaewon ត្រូវបានគេឃើញស្លៀកក្នុងរូបថត Profile ថ្មីរបស់ LE SSERAFIM ហើយបានរកឃើញថាសម្លៀកបំពាក់របស់នាងទាំងអស់សុទ្ធតែជារបស់ម៉ាកប្រណិតៗ ដែលមានតម្លៃខ្ពស់ មិនធម្មតាតែម្តង។
ចង់ដឹងថាមានតម្លៃខ្លាំងប៉ុណ្ណា ហើយបានគ្រងលើដងខ្លួនរបស់នាង សាកសមយ៉ាងណានោះ បើធ្វើឲ្យមហាជនលាត់មាត់គ្រប់ៗគ្នា សូមតាមដានទាំងអស់គ្នា!
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
១. ម៉ាក: Miu Miu តម្លៃ ប្រហែល ២,២១២.៩០ ដុល្លារ
២. ម៉ាក: PRADA តម្លៃប្រហែល ៥,៨៩៨.៣៦ ដុល្លារ
៣. ម៉ាក: PRADA តម្លៃប្រហែល ១,២៦៩.១៦ ដុល្លារ
៤. ម៉ាក: Alexander McQueen តម្លៃប្រហែល ៦,២៤៨.១៩
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]