ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធី Miss Preteen International Cambodia 2022 ជាកម្មវិធីទើបតែចាប់ផ្ដើមបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាលើកដំបូង។ ហើយបច្ចុប្បន្នកម្មវិធីមួយនេះ ក៏កំពុងស្វែងរកបេក្ខនារីជាច្រើននាក់ ដើម្បីប្រកួតដណ្ដើមមកុដ និងទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។ 

យ៉ាងណាមិញ ថ្មីៗនេះពីកម្មវិធី Miss Preteen International Cambodia បានស្វែងរកឃើញបេក្ខនារីចំនួន២៥រូប និងបន្តស្វែងរកបេក្ខនារី២៥ទៀត ដើម្បីបើកវគ្គប្រកួតប្រជែងផងដែរ។ ក្នុងនោះដែរ ស្របពេលកម្មវិធីចាប់ផ្ដើមជ្រើសរើសបេក្ខនារី ពីកម្មវិធីក៏បានបើកបង្ហាញគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញ និងពេញដោយទេពកោសល្យគឺលោក Oliva Kong។ ពិតណាស់ អ្នកច្នៃម៉ូត និងគ្រូបង្វឹកដើរម៉ូតរូបនេះមានសមត្ថភាពខ្លាំងគួរឲ្យសរសើរ ហើយកន្លងមកលោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹកឲ្យកម្មវិធី Miss Teen Internal Cambodia ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រសិនបើបេក្ខនារីរូបណាចង់ដាក់ពាក្យចូលរួមប្រកួត Miss Preteen International Cambodia អាចដាក់ពាក្យបាន ដោយខាងកម្មវិធីនឹងបញ្ចប់ការទទួលពាក្យនៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២២នេះ។ យុវតី្តត្រូវមានអាយុពី ១១ឆ្នាំទៅ​ ១៤ឆ្នាំ និងមានកំពស់ចាប់ពី ១៥២cm អាចចូលរួមប្រកួតបាន ។ ដើម្បីដាក់ពាក្យ អ្នកអាចបញ្ជូនចូលមកផេក Miss Preteen International Cambodia នូវព័ត៌មានខាងក្រោម៖

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

២. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣. សាលារៀន

៤. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន

ដើម្បីកាត់បន្ថយការជួបជុំគ្នា យើងទទួលពាក្យតាមអនឡាញតែប៉ុណ្ណោះ។

លោក Oliva Kong
លោក Oliva Kong
លោក Oliva Kong
លោក Oliva Kong
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]