ចិន៖ ថ្វីត្បិតតែជាប់ឈ្មោះជាមេម៉ាយក៏ពិតមែន ប៉ុន្តែ តារាស្រី Yang Mi បានក្លាយជានារីនៅលីវសាជាថ្មី ពោរពេញដោយប្រជាប្រិយភាពយ៉ាងខ្លាំង ដែលធ្វើឲ្យតារាស្រីរូបនេះ មានតម្លៃខ្លួនថ្លៃបំផុត នៅក្នុងវិស័យសិល្បៈចិន។
ថ្មីៗនេះ យោងតាមទំព័រ Sohu ស្រាប់តែមានអត្ថបទមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន នោះគឺ សំលៀកបំពាក់ថ្មីរបស់ Yang Mi តែម្ដង ហើយឈុតនោះដែរគឺសុទ្ធតែមានតម្លៃថ្លៃខ្លាំង ដែលអាចបង្ហាញពីថ្នាក់តារាលំដាប់ A របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នៅក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់សួនកម្សាន្ត និងបានជួបជុំមិត្តភក្តិជិតស្និទ្ធ គេក្រឡេកឃើញថា តារាស្រីរូបនេះ បានតុបតែងខ្លួនដោយស្លៀកពាក់ អាវម៉ាក Celine ដែលមានតម្លៃប្រមាណ ២៨០០០យ័ន (ប្រហែលជាង ៤ពាន់ដុល្លារ)។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានសង្កេតឃើញទៀតថា នៅក្នុងរូបថតមួយរបស់ Yang Mi បានបង្ហាញខ្លួន និងបានពាក់នាឡិកាប្រណីតមួយនៅលើដៃ ដែលត្រូវបានគេដឹងថា នាឡិកានេះជាកម្មសិទ្ធិរបស់ម៉ាក Rolex និងមានតម្លៃប្រមាណ ២៨៩០០០យ័ន (ប្រហែល ៤,៥ម៉ឺនដុល្លារ) ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]