បរទេស៖ យោងតាមសារព័ត៌មានបរទេសមួយ បានបង្ហាញឲ្យដឹងថា ពិធីមង្គលការកូនប្រុស David Beckham លោក Brooklyn Beckham និង Nicola Peltz នឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ជាមួយនឹងការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅក្នុងនោះដែរ ការចំណាយសរុប ទៅលើពិធីមង្គលការរបស់ លោក Brooklyn និងគូដណ្ដឹង មានប្រមាណខ្ទង់ ៣ លានផោន (ប្រហែល ៣,៩ លានដុល្លារ) ។ ជាពិសេស លោក David Beckham និងភរិយា ដែលត្រូវជាឪពុកម្ដាយខាងប្រុស ក៏មិនចាំបាច់ត្រូវចំណាយប្រាក់អ្វីឡើយ ព្រោះលោក Nelson Peltz ដែលជាឪពុករបស់កូនក្រមុំ បានធ្វើការចំណាយទាំងស្រុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ខាងគ្រួសារកូនក្រមុំ បានចំណាយប្រាក់ចំនួន ៥០០០០ ផោន (ប្រហែល ៦៥០០០ ដុល្លារ) ដើម្បីតុបតែង តុជាមួយនឹងផ្កាអ័រគីដេដ៏មានតម្លៃ និងបញ្ជាក់ពីចំនួនភ្ញៀវចូលរួមរហូតដល់ទៅ ៣០០នាក់ ព្រមទាំងចាត់ចែងមុខម្ហូបផ្សេងៗគ្នា រួមមានទាំងអាហារបួស និងបន្លែផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]