បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងថា តារាចម្រៀងស្រី Jennifer Lopez បានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ លោក Ben Affleck ព្រមជាមួយនឹងការបញ្ជាក់ពីដំណឹងមួយនេះ ដោយមានរូបភាព នាងពាក់ចិញ្ចៀនពេជ្រនៅលើម្រាមដៃ ទៀតផង។
យ៉ាងណាមិញ ចិញ្ចៀនភ្ជាប់ពាក្យដ៏ប្រណីតមួយនេះ របស់ Jennifer Lopez ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា វាគឺជាចិញ្ចៀនដែលធ្វើពីពេជ្រពណ៌ខៀវធម្មជាតិ មានទម្ងន់ប្រហែល ៨,៥ ការ៉ាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ខាងអ្នកជំនាញត្បូង លោក Mike Fried ថែមទាំងបានលើកឡើង ពីភាពភ្ញាក់ផ្អើលរបស់ខ្លួន ជាមួយនឹងចិញ្ចៀនរបស់តារាស្រីរូបនេះ ដោយពេជ្រពណ៌ខៀវដែលមានទំហំនេះ គឺពិតជាកម្រមានណាស់។ ហើយតម្លៃចិញ្ចៀនដែលថោកបំផុតគឺខ្ទង់ ៥ លានដុល្លារ ដែលអាចឈានឡើងដល់ ១០ លានដុល្លារ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]