កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Jennie សមាជិក​ក្រុម BLACKPINK បាន​ធ្វើ​ឱ្យ​អ្នក​លេង​អ៉ីនធឺណែត​ស្រឡាំងកាំង​ និងជ្រួលច្របល់នៅមិនសុខ ជាមួយ​នឹង​ម៉ូដ​សក់​ថ្មី​របស់​នាង ដែលធ្វើការអាប់ដេតរូបភាពចុងក្រោយរបស់នាង។

នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង Jennie បានចែករំលែករូបថតថ្មីរបស់នាងកំពុងរីករាយនឹងខ្យល់និទាឃរដូវ ដែលលេងស្ទីល ស្លៀកស្លៀកខោខូប៊យ នឹងអាវខើត បញ្ចេញក្បាលពោះ រាងមួយក្តាប់របស់នាង ជាមួយនឹងការផាត់មុខបែបតិចតួចបំផុត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ នាង​ក៏​បាន​បញ្ចេញ​ពណ៌​សក់​ថ្មី​ដ៏​ស្រស់​ស្អាត​របស់​នាង​ទៅ​លើ​ពណ៌​ក្រហម និង​ទឹកក្រូច រាងឌិតខ្លាំង ដែលមើលទៅពិតជាលេចធ្លោ មិនត្រឹមតែប៉ុណ្ណោះ នេះជាការលាបសក់បែបឌិតបែបនេះ លើកទៅមួយរបស់តារាស្រីរូបនេះ ព្រោះនាង កម្រណាស់ដែលផ្លាស់ប្តូរពណ៌សក់។

ទៀតសោត ក៏បានមហាជន ក៏បានលើកឡើងថា នេះអាចជាសញ្ញាមួយដ៏ល្អ របស់ហ្វេនៗ ក្រុមចម្រៀងនារី BLACKPINK នៃការវិលការត្រលប់របស់ក្រុមវិញក៏អាចថាបាន ដែលនាងហ៊ានលះបង់សក់ខ្មៅធម្មតា ប្រែមកជាពណ៌ឆេះឌិតបែបនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]