បរទេស៖ នៅល្ងាចថ្ងៃទី ៩ ខែមេសា(ម៉ោងនៅចក្រភពអង់គ្លេស) កន្លងទៅនេះ ពិធីមង្គលការដ៏ប្រណីតរបស់  Brooklyn Beckham និង Nicola Peltz ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ដែលរូបភាពស្អាតៗនៃពិធីមង្គលការរបស់អ្នកទាំងពីរ កំពុងត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្ររាប់លាននាក់ចាប់អារម្មណ៍។

ដោយឡែក ក្រៅពីកូនក្រមុំ និងកូនកំលោះ ក៏ដូចជា ភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាតារាល្បីៗហើយ ស្រាប់តែមានមនុស្សម្នាក់ទៀត ដែលកំពុងតែទាញយកចំណាប់អារម្មណ៍ទស្សនិកជនមិនចាញ់គ្នា នោះគឺ Harper Beckham ដែលជាកូនស្រីពៅ ក្នុងគ្រួសាររបស់លោក David Beckham តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ Harper Beckham បានបង្កភាពភ្ញាក់ផ្អើល នៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែរូបភាពដ៏ស្រស់ស្អាតរបស់នាង នៅពេលស្លៀករ៉ូបពណ៌ស និងពាក់កម្រងផ្កា ជាមួយនឹងការទទួលតំណែងជាអ្នកកំដរកូនក្រមុំ ក្នុងពិធីមង្គលការរបស់បងប្រុស៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Brooklyn Beckham និង ភរិយា
Brooklyn និង ឪពុក
David Beckham និង ភរិយា
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]