ព្រះសីហនុ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះ ពីការបើកបម្រើអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  

សាខាព្រះសីហនុ ជាសាខាមួយក្នុងចំណោមសាខាដ៏មានសក្តានុពល ដែលធនាគារ ហ្វីលីព បានកែប្រែរូបរាងនៅក្នុងឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការ និងផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន និង ទទួលបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ ។ សាខាព្រះសីហនុ ក៏ជាសាខាដំបូង ដែលមានបំពាក់ LED នៅខាងមុខសាខា សម្រាប់ធ្វើការផ្សព្វផ្សាយវីដេអូអំពីផលិតផល និងសេវាកម្មរបស់ធនាគារទៅដល់រាល់អតិថិជនដែលធ្វើដំណើរកាត់ខាងមុខធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ពីពេលនេះ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព សាខាព្រះសីហនុន ផ្តល់ជូន តាមតម្រូវការទាំង សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ 

សេវាកម្ម ផលិតផលហិរញ្ញវត្ថុដែលទំនើប និងពេញលេញរួមមាន៖

•    ហិរញ្ញប្បទានពាណិជ្ជកម្ម

•    មូលប្បទានបត្រធនាគារ

•    សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស

•    សេវាអទិភាព និងផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗ

សាខាព្រះសីហនុ ត្រូវបានរចនាជាថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ និងបញ្ជរសម្រាប់បម្រើអតិថិជន ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។ ជាងនេះទៅទៀត សាខាព្រះសីហនុ ក៏មានផ្តល់ជូនបន្ទប់ សម្រាប់ផ្តល់ជូនសេវាកម្មអាទិភាព សម្រាប់អតិថិជនក្នុងការដាក់ពាក្យស្នើសុំជាអតិថិជនអាទិភាព ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន មន្រ្តីទំនាក់ទំនងដោយផ្ទាល់ កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ សិទ្ធិប្រើប្រាស់បន្ទប់សម្រាកនៅតាមបណ្តាអាកាសយានដ្ឋាននានា និងអត្ថប្រយោជន៍ជាច្រើនទៀត។ 

ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញ អតិថិជនទាំងអស់ដែលបើកគណនីនៅធនាគារ ហ្វីលីព សាខាព្រះសីហនុ នឹងទទួលបានកាដូពិសេស។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]