កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែត បានបង្ហោះរូបថតថ្មីចុងក្រោយ របស់ តារាសម្ដែងប្រុស លោក Song Joong Ki ជាមួយនឹងការតុបតែងខ្លួន ដោយបានស្លៀក​ពាក់​ឈុតអាវធំខាងក្រៅ ដែលធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែអារម្មណ៍នឹងសម្រស់របស់លោក។

យ៉ាងណាមិញ ក្រៅពីនេះ តារាប្រុស លោក Song Joong Ki បែរជា​បានបង្ហាញទឹកមុខបែបខឹងសម្បារទៅវិញ។ ម៉្យាងវិញទៀត រូបលោក ថែមទាំងត្រូវបានថតជាប់ ជាមួយនឹងអ្នកអមដំណើរជាច្រើន ខណៈពេល​ជើង​ជាប់​នឹងខ្សែ​ តារាប្រុសរូបនេះបាន​នៅ​ស្ងៀម​ ដាក់​ដៃ​ក្នុង​ហោប៉ៅ​ ដោយ​មិន​បាន​អោន​ចុះ​ទៅ​ដក​ខ្សែ​​ខ្លួន​ឯង​ទេ តែបែរជា​សុំ​ឲ្យបុគ្គលិក​ស្រី​មកជួយ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រូបភាព​របស់ Song Joong Ki ក៏​ទទួល​បាន​មតិ​ចម្រុះ​ភ្លាមៗពី​សង្គមអនឡាញ ខណៈដែលមាន​អ្នក​គិត​ថា​ តារាប្រុសរូបនេះ បានបញ្ចេញចរិត​អា.ក្រ.ក់​របស់ខ្លួនហើយ។ ប៉ុន្តែមនុស្សមួយចំនួនទៀត បានចេញមកការពារ​ និងបានលើកឡើងថា លោកក៏ជា​មនុស្ស​ធម្មតា​ដែរ ដែលពេលមានអារម្មណ៍ខឹង ក៏បានបង្ហាញវាឡើង៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]