ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានធ្លាប់ឬបទចម្រៀងមួយបទ «ចង់ស្នេហ៍ឮតុកកែយំ» រួចមកហើយ ដែលម្ចាស់សំនៀងដើមពី អតីតតារាចម្រៀងល្បីឈ្មោះ វ៉ាឌី ភាលីង ដែលជាតារាស្រី ត្រឹមតែប្រកបដោយរូបសម្ផស្សស្រស់ស្អាតតែមួយមុខទេ ថែមទាំងមានសមត្ថភាពសិល្បៈគួរឲ្យកោតសរសើរទៀតផង។

យ៉ាងណាមិញ អតីតតារាចម្រៀងល្បីឈ្មោះ វ៉ាឌី ភាលីង បានបាត់មុខពីសិល្បៈមួយរយៈធំ អស់ជាច្រើនឆ្នាំ ដែលគេបានដឹងថា តារាស្រីរូបនេះ កំពុងសាងគ្រួសារ​ យ៉ាងមានសុភមង្គល ក្រោយបញ្ចប់ ជីវិត ជាអ្នកចម្រៀងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មី ៗ នេះ នៅលើអ៉ីនធឺណែតបានចែកចាយរូបថតជាច្រើនសន្លឹក នៃបណ្តុំរូបភាព របស់តារាស្រីរូបនេះ ដែលបានសោយសុខ យ៉ាងសំបូរបែប នៃជីវិតគ្រួសារអភិជន មិនធម្មតាឡើយ ជាមួយនឹងទ្រនំខ្ពស់ធំ រស់នៅជាមួយស្វាមី អ្វីដែលចាប់អារម្មណ៍ ជារថយន្តស៊េរីទំនើប សុទ្ធតែលំដាប់ថ្លៃ ដែលធ្វើឲ្យមហាជនកោតសរសើរខ្លាំងតែម្តង នៃជីវិតហាយសូ ដែលរូបនាង បានសង្ងំ ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបាត់មុខសិល្បៈដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]