ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ របស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសសម្ពោធជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការពាំនាំនូវបច្ចេកវិទ្យាថ្មីៗក្នុងវិស័យគ្រឿងបរិក្ខាម៉ាស៊ីនត្រជាក់ ដើម្បីច្បាមយកចំណែកទីផ្សារពីដៃគូរប្រកួតប្រជែង។

ក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ បានធ្វើការណែនាំនូវប្រភេទម៉ាស៊ីនត្រជាក់ ច្រើនម៉ូដែល ច្រើនជម្រើស ចាប់ពីការប្រើប្រាស់លក្ខណៈគ្រួសារ រហូតដល់ខ្នាតធំសម្រាប់បំពាក់នៅក្នុងអាគារពាណិជ្ជកម្មធំៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក គង់​ គីរី​ ដែលជា ប្រធានក្រុមប្រឹក្សារភិបាលនៃក្រុមហ៊ុន​ ហ្គ្រេត​ អេសុី​ ខេមបូឌា​ ឯ.ក ដែរជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក ហ្គ្រេដ បានថ្លែងឲ្យដឹងនៅថ្ងៃបើកសម្ពោធនោះថា ម៉ាកស៊ីនត្រជាក់ ហ្គ្រេដ អាចជាម៉ាកផលិតផលថ្មីសម្រាប់អ្នកប្រើប្រាស់កម្ពុជា ខណៈម៉ាកផលិតផលនេះ ទើបតែឈានជើងចូលទីផ្សារបានមិនទាន់ដល់ ២ ឆ្នាំត្រឹមត្រូវនៅឡើយទេ។

លោកបន្តថា ក្រុមហ៊ុនគ្រោងរៀបចំពិធីសម្ពោធតាំងពីឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែកម្មវិធីត្រូវខកខាន ដោយបញ្ហាជំងឺកូវិដ ១៩ ហើយបន្តពន្យាពេលមកដើមឆ្នាំ ២០២២ ទើបអាចបើកសម្ពោធជាផ្លូវការ។ ទីផ្សារក្មេងខ្ចី ប៉ុន្តែគុណភាពផលិតផល និងសេវាកម្ម របស់ ហ្គ្រេដ ត្រូវបានទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់។

លោក គង់​ គីរី

លោក គង់​ គីរី​ ដែលជា ប្រធានក្រុមប្រឹក្សារភិបាលនៃក្រុមហ៊ុន​ ហ្គ្រេត​ អេសុី​ ខេមបូឌា​ ឯ.ក ដែរជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក ហ្គ្រេដបញ្ជាក់បន្ថែម។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ ក៏បានរៀចំពិធីចុះហត្ថលេខាទូតតំណាងផលិតផលម៉ាស៊ីនត្រជាក់ហ្គ្រេដ ដោយមាន កញ្ញា នែប  ព្រំរិទ្ធិកា ជាអ្នកតំណាង ដើម្បីការផ្សព្វផ្សាយផលិតផល ហ្គ្រេដ ឲ្យកាន់តែមានភាពល្បីល្បាយថែមមួយកម្រិតទៀតក្នុងទីផ្សារប្រទេសកម្ពុជា។

ចំពោះម៉ាស៊ីនត្រជាក់ហ្គ្រេដ គ្រប់សេរី ត្រូវបានបំពាក់ជាមួយសមត្ថភាពបញ្ចេញខ្យល់ត្រជាក់បានឆាប់រហ័ស ជួយសន្សំសំចៃភ្លើង នាំមកនូវភាពរីករាយ និងភាពងាយស្រួលសម្រាប់គ្រួសារសម័យថ្មី។ ហ្គ្រេដ បានផ្តល់ខ្យល់បរិសុទ្ធស្រស់ថ្លាបែបធម្មជាតិ មានប្រព័ន្ធបន្សុទ្ធខ្យល់ សន្សំសំចៃភ្លើងបានច្រើន ថែទាំសុខភាពគ្រប់គ្រួសារអ្នកបានល្អ ដោយផ្អែកលើកគុណភាពស្ដងដារពីសហរដ្ឋអាមេរិក ផ្តល់ជូនលោកអ្នកនូវគុណភាព សោភណ្ឌ័ភាព និងការសន្សំសំចៃឈានមុខគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]