ភ្នំពេញ៖ ច្រើនខែកន្លងផុតទៅហើយ ដែលកម្មវិធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា បានស្វែងរកឃើញម្ចាស់ជ័យលាភី និងម្ចាស់ពានរង្វាន់នោះ។ ពិតណាស់ បើងាកមកមើលម្ចាស់ពាន Miss Charming ពីកម្មវិធី Miss Teen International Cambodia កញ្ញា វោត លក្ខណា នាងពិតជាមានសមត្ថភាព និងមានមុខមាត់ស្អាតផងដែរ។ 

លើសពីនេះទៅទៀត ក្រោយក្លាយជាម្ចាស់ពាន Miss Charming កញ្ញា វោត លក្ខណា ទទួលបានឱកាសថ្មីក្នុងការថតស្ពតពាណិជ្ជកម្មជាលើកដំបូង។ ម្យ៉ាងបើទោះបី នាងមិនទទួលបានតំណែងណាមួយក្នុងចំណោមTop6 ពីកម្មវិធី Miss Teen International Cambodia ប៉ុន្តែនាងអាចមានការងារក្នុងវិស័យសិល្បៈ ដែលអាចបញ្ជាក់បានថា ស្ថាប័នបវរកញ្ញាយុវវ័យអន្តរជាតិតែងតែផ្ដល់ការងារដល់បេក្ខនារីដែលមានសមត្ថភាពផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អាចនិយាយបានថាកញ្ញា វោត លក្ខិណា មានទាំងចំណេះដឹង ទេកោសល្យសិល្បៈ និងសមត្ថភាពខ្លាំង ទើបនាងអាចទទួលបានតំណែងជា Miss Charming យ៉ាងដូច្នេះ។ ក្នុងនោះដែរ បើក្រឡេកមើលរូបភាពដែលនាងទើបតែនឹងបង្ហោះ ឃើញថានាងពិតជាគួរឲ្យស្រស់ស្អាត ឃ្យូត ធ្វើឲ្យហ្វេន និងអ្នកលេងបណ្ដាញសង្គមលងនឹងនាងគ្រប់គ្នា។ ហើយរូបភាពថ្មីនោះ នាងបានថតជាមួយសុនខដ៏គួរឲ្យក្នាញ់ មើលទៅរូបភាពទាំងនោះមានភាពទាក់ទាញ និងកាន់តែចាប់អារម្មណ៍ខ្លាំងតែម្ដង។ ហើយការតុបតែងខ្លួននាង មើលទៅសាមញ្ញ តែសម្លៀកបំពាក់ពណ៌ក្រហមនោះពិតជាសាកសមនឹងនាងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា វោត លក្ខិណា
កញ្ញា វោត លក្ខិណា
កញ្ញា វោត លក្ខិណា
កញ្ញា វោត លក្ខិណា
កញ្ញា វោត លក្ខិណា
កញ្ញា វោត លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]