បរទេស៖ ថ្មីៗនេះ ដំណឹងមង្គលការរបស់ លោក Brooklyn Beckham ដែលជាកូនប្រុសច្បងរបស់អតីតកីឡាបាល់ទាត់ លោក David Beckham កាន់តែត្រូវបានមនុស្សជាច្រើនយកចិត្តទុកដាក់ទៅលើពិធីទាំងមូល ពោរពេញដោយភាពរីករាយ និងបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការរៀបចំ។

ដោយឡែក ជាមួយនឹងកម្មវិធីមង្គលមួយនេះ លោក David Beckham ដែលជាឪពុកបង្កើត ក៏មិនភ្លេចប្រគល់នូវកាដូដ៏ពិសេស ទៅដល់កូនប្រុសរបស់ខ្លួន ដែលជារថយន្តទំនើបមួយគ្រឿង និងត្រូវបានគេស្គាល់ថា ជារថយន្តម៉ាក Jaguar XK140 ព្រមទាំងមានតម្លៃ ៥០០០០០ដុល្លារ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ លោក David Lorenz នាយកប្រតិបត្តិក្រុមហ៊ុន Lunaz ដែលជាក្រុមហ៊ុនផលិតរថយន្តនេះឡើង បានលើកឡើងថា លោក David Beckham បានស្នើសុំធ្វើការលាបពណ៌រថយន្តពណ៌ខៀវ ហើយឲ្យរក្សាព័ត៌មានអំពីកាដូអាពាហ៍ពិពាហ៍នេះ សម្រាប់កូនប្រុសរបស់ខ្លួនជាសម្ងាត់ រហូតដល់នាទីចុងក្រោយ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង កូនប្រុស
David Beckham និង កូនប្រុស
Brooklyn Beckham និង ភរិយា
កាដូឡានថ្មី
កាដូឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]