ភ្នំពេញ៖ កាលពីថ្មីៗនេះ គូស្វាមីភរិយា អតីតតារាចម្រៀងសុខ រក្សា និង អ្នកនាង កុល ដាវី បានទទួលដំណឹងល្អ រួមទាំងភាពសប្បាយរីករាយយ៉ាងខ្លាំង នៅក្នុងឆាកជីវិតបំផុត ក៏ព្រោះតែភរិយារបស់លោក សម្រាលកូនលើកដំបូង ដោយសុវត្ថិភាព។

យ៉ាងណាមិញ នេះបើតាមប្រភព សម្ភព ដែលបានបង្ហោះ នៅលើផេករបស់ពួកគេ បានចែកចាយថាអ្នកទាំងពីរ ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសារ ដោយ អ្នកនាង កុល ដាវី ទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយពីបានពរពោះជាច្រើនខែកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្រោយពីឃើញបែបនេះ គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់អ្នកទាំងពីរគ្រប់ៗ គ្នា ជាមួយដំណឹងល្អបែបនេះ អ្វីដែលចាប់អារម្មណ៍ ក្មេងតូចដ៏គួរឲ្យក្នាញ់មួយនេះ មានទម្រង់មុខកាន់ទៅរកទាំងពីរដូច្នេះដែរ៕

ប្រភព៖ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា