អាមេរិក៖ នាពេលថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែននូវ អា.វុ.ធមួយចំនួនទៀត ដើម្បីការពារខ្លួនប្រ.ឆាំ.ងនឹងប្រទេសរុស្ស៊ី។

ដោយឡែក លោក Sullivan បាននិយាយថា រដ្ឋបាលលោក Biden នឹងបញ្ជូនអា.វុ.ធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីការពារប្រទេសរុស្ស៊ីពីការដ.ណ្តើ.មយកទឹកដីបន្ថែមទៀត និងកំណត់គោលដៅការពារលើជនស៊ីវិល ដែលជាការវា.យ.ប្រ.ហា.រដែលអាមេរិក បានធ្វើការថ្កោ.ល.ទោ.សរុស្សីចំពោះឧ.ក្រិ.ដ្ឋ.ក.ម្មសង្គ្រាមដែលពួកគេបានបង្កឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Sullivan បានបន្ថែមទៀតថា សហរដ្ឋអាមេរិក កំពុងធ្វើការចែកចាយអា.វុ.ធរបស់យើងផ្ទាល់និង​រៀបចំ និង​សម្របសម្រួល​ការ​ចែកចាយ​ស.ព្វា.វុ.ធ​ពី​ប្រទេស​ជាច្រើន​ទៀត​ ដោយប្រតិបត្តិការនេះចាប់ផ្តើមរៀងរាល់ថ្ងៃតែម្តង សូម្បីតែថ្ងៃនេះ។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោ.ធា.ចំនួន ១,៧ ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុ.ក.លុ.យរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពរបស់កងទ័ពអ៊ុយក្រែន
សកម្មភាពរបស់កងទ័ពអ៊ុយក្រែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]