ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែមេសា ថ្មីនេះ ក្រុមហ៊ុននាឡិកាដៃ វឆត៍ អេមផាយ (Watch Empire) បានប្រារព្ធកម្មវិធីសម្ភោធហាងសាខាថ្មីមួយរបស់ខ្លួនជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលមានដាក់តាំងលក់នាឡិកាដៃរបស់ម៉ាកល្បីៗលំដាប់អន្តរជាតិចំនួន៧ម៉ាករបស់ Fossil Group រួមមាន Fossil, ELLE, Michael Kors, Emporio Armani, Armani Exchange, Diesel និង Skagen Denmark។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនបានប្រារព្ធកម្មវិធីយ៉ាងអធិកអធម ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបួនរូប និងតារាកិត្តិយសចំនួនប្រាំពីររូប ដែលសុទ្ធសឹងជាតារាម៉ូដែលនិងតារាសម្ដែងមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា ដើរលើកម្រាលព្រំក្រហមចូលមកក្នុងកម្មវិធី អមដោយការអបអរសាទរនិងស្វាគមន៍ពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានការផ្ដល់ជូនការប្រូម៉ូសិនពិសេស ទិញ១ថែម១ រយៈពេលបួនថ្ងៃទៅកាន់អ្នកគាំទ្រនិងអតិថិជនទាំងថ្មីនិងចាស់របស់ Fossil Group ថែមទៀតផង។ ដោយហេតុនេះ ទើបធ្វើឲ្យមានសន្ទុះអតិថិជនជាច្រើនចូលរួមនិងចាប់អារម្មណ៍ទៅលើផលិតផលនាឡិកាដៃរបស់ម៉ាកទាំងប្រាំពីរខាងលើ។
សូមបញ្ជាក់ ក្រុមហ៊ុន វឆត៍ អេមផាយ (Watch Empire) ដែលជាក្រុមហ៊ុននាឡិកាដៃធំ និងឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលបាននាំនិងចែកចាយផ្ដាច់មុខនូវម៉ាកនាឡិកាដៃ Original រហូតដល់ទៅ១៩ម៉ាក ដែលសុទ្ធសឹងជាម៉ាកដែលមានការគាំទ្រលំដាប់អន្តរជាតិ រួមមាន Ice-Watch, Boccia, Superdry, Versace, Salvatore Ferragamo, Nautica, Versus Versace, Furla, Fossil, ELLE, Michael Kors, Emporio Armani, Armani Exchange, Diesel, Skagen Denmark, Tommy Hilfiger, Ferrari, Lacoste និង Olivia Burton៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]