ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមនៅក្នុងសិល្បៈកម្សាន្ត សម្រាប់ តារាប្រុស លោក Mark Prin និង Kimberley ដែលអ្នកទាំងពីរ តែងតែចេញមកបើកបង្ហាញពីសកម្មភាព និងពេលវេលាដ៏រីករាយជាមួយគ្នាជានិច្ច រហូតដល់អ្នកគាំទ្រកំពុងរងចាំពីដំណឹងល្អរបស់ពួកគេ។ 

ថ្មីៗនេះវិញ គូស្នេហ៍មួយគូនេះ ក៏បានបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួនសាជាថ្មី ដែលបានឆ្លៀតពេលទំនេរ ធ្វើដំណើរទៅក្រៅប្រទេស ស្រូបខ្យល់អាកាសត្រជាក់ និង មើលបរិយាកាសដ៏ស្រស់ស្អាត តាមជ្រលងភ្នំនៅប្រទេសស្វីស ដែលជា​កន្លែង​ក្នុង​ក្តី​ស្រមៃ​របស់ តារាស្រី Kimberley ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណើរកម្សាន្តលើកនេះ Mark និង Kimberley បានបង្ហាញសកម្មភាពជិះកម្សាន្ត យ៉ាង​រ៉ូមែនទិក​ ក្រោមទិដ្ឋភាពព្រិល ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កំពុងរង់ចាំមើល បន្ទាប់ពីត្រូវបានរំពឹងទុកថា នេះគឺជាដំណើរកម្សាន្តដែល Mark អាចនឹងសុំគូស្នេហ៍រៀបការនៅទីនោះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Kimberley
Mark និង Kimberley
Mark
Kimberley
Mark និង Kimberley
Mark និង Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]