ភ្នំពេញ៖ ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បាននឹងកំពុងដំឡើងបង្គោលអង់តែនពហុជំនាញ ​(smart lamp pole) ជាច្រើនទីតាំងដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់​។

យោងតាមលិខិតលេខ ២៩៥៣ ​ន.ទ.ក របស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា TRC បានស្នើឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា បង្កើនការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឲ្យបានកាន់តែប្រសើរជាងមុន ជាពិសេសក្នុងបុរី ប៉េង ហួត នៅបឹងស្នោរ។ ជាមួយគ្នានេះ TRC ក៏បានកំណត់នូវគម្រោងចំនួន ៥៦ សម្រាប់ ១៧ បុរី ជាអាទិភាព ដើម្បីឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់បង្កើនការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឲ្យបានកាន់តែប្រសើរ (យោងលិខិតរបស់លេខ ១១២៤ ន.ទ.ក និង លេខ ៥០​ប.ទ.ស.ស.រ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា

លោក Phillip Wong នាយកប្រចាំតំបន់នៃ ក្រុមហ៊ុន អ៉ីដតខូ គ្រុប បានឱ្យដឹងថា៖

ប្រសាសន៍លោក Phillip Wong 

លោកបន្ថែមថា៖

ប្រសាសន៍លោក Phillip Wong 
ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា

រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដំឡើងបង្គោលអង់តែនបានជាង ៤,០០០ បង្គោលហើយនៅទូទាំងប្រទេសនិងបានដំឡើងបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាប កាលពីពេលកន្លងទៅ ដែលវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបាននូវតម្រូវការនៃបណ្តាញគ្របដណ្តប់បានកាន់តែទូលំទូលាយ និងគួរឱ្យទុកចិត្តបាន។

លោក Phillip បានបញ្ជាក់ថា៖

ប្រសាសន៍លោក Phillip Wong 

អំពីក្រុមហ៊ុន edotco Group

ក្រុមហ៊ុន  អ៉ីដតខូ គ្រុប  បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុនផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើម រហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទរួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ក្រុមហ៊ុន អ៉ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជិត ៥០ ០០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]