ថៃ៖ ពិតណាស់ បើទោះបីជា មិនទាន់មានការបញ្ជាក់ពីទំនាក់ទំនងយ៉ាងច្បាស់លាស់ក៏ដោយ តែដៃគូដ៏ពេញនិយម រវាងតារាស្រី Nycha និង លោក Tono នៅតែជាទីចាប់អារម្មណ៍ចំពោះហ្វេនៗជាច្រើន ក្នុងការតាមដាន ខណៈដែលអ្នកទាំងពីរ តែងតែមានពេលវេលារីករាយជាមួយគ្នា បង្ហាញជូននៅលើបណ្ដាញសង្គម ជានិច្ច។

ថ្មីៗនេះដែរ ក៏ជាពេលវេលាដ៏ពិសេស សម្រាប់តារាស្រី Nycha ដែលជាថ្ងៃកំណើតរបស់នាង ដែលនៅក្នុងនោះ តារាប្រុស លោក Tono ក៏មានវត្តមាន មកច្រៀងដេញហ្គីតាឲ្យ Nycha  ស្ដាប់យ៉ាងស្វីត ព្រមទាំងទឹកមុខញញឹមដ៏សង្ហាជូនចំពោះ Nycha  ពោរពេញដោយភាពគួរឲ្យស្រលាញ់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជា ពេលវេលាដ៏គួរឲ្យស្រលាញ់មួយទៀតហើយ សម្រាប់អ្នកទាំងពីរ ដែលបានបង្ហាញពីទំនាក់ទំនងដ៏ល្អដែលមានចំពោះគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពរំភើបជំនួសពីភាពផ្អែមល្ហែមមួយនេះ៕​

សូមទស្សនារូបភាពខាងក្រោម៖

Tono និង Nycha
Tono និង Nycha
Tono និង Nycha
Tono និង Nycha
Tono និង Nycha
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]