ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ 

- ម៉ូតូ Honda   
- រថយន្ត Honda 
- និងម៉ាស៊ីនកសិឧស្សាហកម្ម Honda 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីឆ្នាំ2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER” ក្នុងន័យរួមដំណើរជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដាជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង។

ទស្សនវិសយ័ថ្មីក្នុងឆ្នាំ2022 របស់យើងគឺ TOMORROW TOGETHER “យើងឆ្ពោះទៅមុខជាមួយគ្នា

ជាមួយចក្ខុវិសយ័សម្រាប់ថ្ងៃអនាគត NCX នឹងបន្តឆ្ពោះទៅមុខជានិច្ច ពួកយើងនឹងមិនបញ្ឈប់ការផ្តល់ជូននូវសេចក្ដីរីករាយប្រកបដោយសក្តានុពលនៃជីវិតប្រចាំថ្ងៃ ហើយនឹងធ្វើអោយមនុស្សគ្រប់រូបបានចូលរួមចំណែកជម្រុញសង្គមជាតិរីចម្រើនជាលំដាប់។

ក្រុមហ៊ុន NCX នៅតែបន្តសំរិតសំរាងយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាដ៏ទំនើបៗរបស់ហុងដា ដើម្បីឆ្លើយតបតាមតម្រូវការ និងសមស្របទៅនឹងការរីកលូតលាស់ជាដ៏រាបរបស់សង្គមកម្ពុជា។

យើងជឿជាក់ថាបច្ចេកវិទ្យាអាចធ្វើអោយពិភពលោកទាំងមូលកាន់តែប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះពួកយើងបានចូលរួមចំណែកដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបឈានមុខ បំពេញរាល់តម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

ក្រមហ៊ុន NCX ផ្ដល់ជូនជាទីគាប់ចិត្តបំផុត ដោយផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយការលក់គ្រប់ទីកន្លែងប្រកបដោយវិជ្ជាជីវៈ និងគ្រឿងបន្លាស់សុទ្ធរបស់ហុងដាសម្រិតសម្រាងជូនអតិថិជន ហើយពួកយើងតែងតែឆ្លើយតបទៅនឹងការលើកកំពស់ផ្នែកសុវត្ថិភាពបើកបរក្នុងសង្គមឆ្ពោះទៅមុខជាលំដាប់។ ព្រោះយើងមិនត្រឹមតែបង្កើតនូវភាពរីករាយជូនអតិថិជនតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់នូវភាពរីករាយជូនទៅកាន់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

Tomorrow with Quality (SALES)

ឆ្ពោះទៅមុខជានិច្ច ប្រកបដោយគុណភាពខ្ពស់

Tomorrow with Genuineness (SPARE PARTS)

ឆ្ពោះទៅមុខជានិច្ច ជាមួយគ្រឿងបន្លាស់សុទ្ធរបស់ហុងដា

Tomorrow with Care (SAFETY)

ឆ្ពោះទៅមុខជានិច្ច ដោយលើកកំពស់សុវត្ថិភាពលើដងផ្លូវ

Tomorrow with Professional (SERVICE)

ឆ្ពោះទៅមុខជានិច្ច ជាមួយការផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ

ក្រុមហ៊ុន NCX បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់លេខ១ នៅក្នុងវិស័យទោចក្រយានយន្ត។ ហើយយើងមានតំណាងចែកចាយរាប់រយសាខា រួមជាមួយសាខាធំ និងសាខាតូចៗនៅទូទាំងប្រទេស។ យើងបាននឹងកំពុងបន្តអភិវឌ្ឍបណ្តាញចែកចាយអោយក្លាយជាកន្លែងរបស់អ្នករាល់គ្នាជឿទុកចិត្ត និងរីករាយក្នុងការទទួលយកសេវាកម្មក្រោយការលក់ដ៏ល្អបំផុត។

បុគ្គលិកផ្នែកបច្ចេកទេសគ្រប់រូបមានចំណេះដឹង ជំនាញឆ្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានឧបករណ៍ជុសជុលគ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេសហុងដា ផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការជុសជុល។ ជាមួយគ្នានេះផងដែរផ្នែកសេវាកម្មអតិថិជនមានភាពរួសរាយរាក់ទាក់ និងទទួលយ៉ាងកក់ក្តៅ ដើម្បីប្រាកដថាអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មល្អបំផុត។

ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន NCX ប្ដេជ្ញាផ្ដល់ជូននូវរថយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងសេវាកម្មក្រោយការលក់ដ៏ល្អបំផុតជូនអតិថិជន។ ការរំពឹងទុករបស់អតិថិជនត្រូវបានបំពេញជូនយ៉ាងយកចិត្តទុកដាក់ពីសំណាកបុគ្គលិកគ្រប់ជាន់ថ្នាក់។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ: https://ncxhonda.com/៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]