តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមគេហទំព័រ ETtoday បានបង្ហាញពីព័ត៌មានមួយ ដែលបានលើកឡើងថា លោក DJ Koo ដែលជា ស្វាមីថ្មីរបស់ តារាស្រី Barbie Hsu អាចនឹងត្រូវនិរទេសចេញ ពីតៃវ៉ាន់បន្ទាប់ពីរយៈពេល ៦០ ថ្ងៃ ដោយសារតែមានបញ្ហាទិដ្ឋាការ។
ក្នុងនោះដែរ បានឲ្យដឹងថា តារាចម្រៀងប្រុសរូបនេះ មិនអាចសុំលិខិតអនុញ្ញាតស្នាក់នៅរយៈពេលវែងបានទេ ដោយសារតែ លោកមិនបានផ្តល់ឯកសារដើម្បីបញ្ជាក់ថា ខ្លួនមិនមានប្រវត្តិប.ទ.ឧ.ក្រិ.ដ្ឋ ស្របតាមច្បាប់តៃវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ថែមទាំងបានបង្ហាញទៀតថា លោក DJ Koo ធ្លាប់បានធ្វើការនៅបារមួយក្នុងប្រទេសកូរ៉េក្នុងនាមជាឌីជេ និងត្រូវបានប៉ូលិសសង្ស័យពីបទប្រើប្រាស់គ្រឿ.ង.ញៀ.ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទាក់ទងនឹងព័ត៌មានដែលថា ស្វាមីថ្មីរបស់ខ្លួន នឹងត្រូវគេបណ្តេ.ញចេញដោយសារជា.ប់ទោ.សនោះ ភាគីខាង Barbie Hsu ក៏មិននៅស្ងៀម និងបានចេញមកបដិសេដ ព្រមទាំងបានបញ្ជាក់ថា លោក DJ Koo មិនមានឯកសារបញ្ជាក់ពីប្រវត្តិឧ.ក្រិ.ដ្ឋ.ក.ម្មនោះគឺជាការពិត ប៉ុន្តែវាមិនមែន ដោយសារតែលោកបានប្រព្រឹត្តប.ទ.ឧ.ក្រិ.ដ្ឋនោះទេ។
ម៉្យាងវិញទៀត តារាស្រីរូបនេះបានបង្ហាញថា ខ្លួនមិនយល់ពីច្បាប់ស្នាក់នៅសម្រាប់ជនបរទេសនៅតៃវ៉ាន់នោះទេ ហើយក៏គិតថា គ្រាន់តែចុះឈ្មោះអាពាហ៍ពិពាហ៍ នាងនិងស្វាមី អាចរស់នៅបានដោយស្របច្បាប់ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]