ទីក្រុង San Felipe, MX ៖ ក្រុមការងារសំបកកង់រថយន្តស្ព័រ Tires Motorsports របស់ BFGoodrich® សម្រេចបាននូវសមិទ្ធផលដ៏ធំធេងមួយនៅក្នុងកម្មវិធីប្រណាំង រថយន្តលើផ្លូវលំបាក ដោយបានឈ្នះពានរង្វាន់ overall SCORE Baja Victory លើកទី 100 នៅក្នុងកម្មវិធីប្រកួតរថយន្ត San Felipe 250 ឆ្នាំ2022។ លោក Luke McMillin បានមកដល់ទីផ្ដាច់ព្រ័តបន្ទាប់ពីបានចំណាយថេរវេលាបួនម៉ោង និង 25 នាទី ដោយបានលើកទង់ជ័យអបអរសាទរ។
លោក Harold Phillips នាយកគ្រប់គ្រងទូទៅសកលនៃក្រុមហ៊ុន BFGoodrich Tires បានមានប្រសាសន៍ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBFGoodrich Motorsports បានចូលប្រណាំងជាលើកដំបូងនៅឆ្នាំ 1976 ដោយបានចុះឈ្មោះប្រណាំងចំនួនពីរកន្លែងនៅក្នុងការប្រកួត SCORE Baja 1000។ បន្ទាប់ពីប្រកួតអស់រយៈពេលជាច្រើនឆ្នាំមក ជ័យជម្នះដំបូងគេគឺទទួលបាននៅឆ្នាំ1979 នៅក្នុងការប្រណាំង SCORE Mexicali 250។ លោក Bob Gordon បានឈ្នះការប្រណាំងដំបូងគេនៅក្នុងការប្រកួត Blazers ដ៏ល្បីល្បាញមួយ ហើយបន្ទាប់មក លោក Gordon បានឈ្នះការប្រណាំងមួយទៀតនៅឆ្នាំ1980 នៅក្នុងការប្រណាំង SCORE Baja 500។
បន្ទាប់ពីប្រកួតអស់រយៈពេល 11 ឆ្នាំមក ក្រុមហ៊ុន BFGoodrich Motorsports បានឈ្នះពានរង្វាន់ SCORE Baja 1000 victory ជាលើកដំបូងនៅឆ្នាំ1986 ដោយមានលោក Mark McMillin ជាកីឡាករ ដោយប្រើសំបកកង់ Radial All-Terrain T/A ជំនាន់ទីពីរ។ ជ័យលាភីនេះគឺជាជ័យលាភីដំបូងគេដែលបានក្លាយជាជ័យលាភីរយៈពេល 20 ឆ្នាំជាប់ៗគ្នានៅក្នុង SCORE Baja 1000។
ដោយសម្លឹងមើលទៅអនាគត គោលដៅបន្ទាប់របស់ BFGoodrich Tires គឺដើម្បីឈ្នះពានរង្វាន់ផ្នែកនវានុវត្តន៍ផលិតផលថ្មីចុងក្រោយបំផុត ពោលគឺ សំបកកង់ 18” Baja T/A® KR3 សម្រាប់ ចំណាត់ថ្នាក់ផលិតផលឥតដែនកំណត់ SCORE Trophy Trucks®។ ការបង្កើនវិសាលភាពសម្រាប់ម៉ាកយីហោដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រណាំងលើវាលខ្សាច់ សំបកកង់ 18” Baja T/A KR3 គឺត្រូវបានធ្វើតេស្តសាកល្បងនៅលើវាលខ្សាច់នៃ Baja រដ្ឋកាលីហ្វ័រញ៉ា មិកស៊ិក និងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ដោយអ្នកបើកបរដែលជាម្ចាស់ជ័យលាភីលើការប្រណាំងរថយន្ត។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលសំបកកង់ សម្រាប់ព័ត៍មានបន្ថែមអំពីសំបកកង់ ឬការធានា សូមទាក់ទងទៅកាន់លេខ 015 222 886 ឬ 095 222 771។ ។
អំពីក្រុមហ៊ុន BFGoodrich Tires
ក្រុមហ៊ុន BFGoodrich Tires ប្ដេជ្ញាផ្ដល់នូវសំបកកង់ដែលមានសមត្ថភាពខ្ពស់សម្រាប់អ្នកដែលចូលចិត្តបើកបរនៅក្នុងគ្រប់ស្ថានភាព។ តាមរយៈការគួបផ្សំជំនាញបច្ចេកទេសជាមួយបទពិសោធន៍ផ្នែករថយន្តប្រណាំងរយៈពេល 50 ឆ្នាំ ក្រុមហ៊ុន BFGoodrich ផ្ដល់ជូននូវសំបកកង់សម្រាប់ បទពិសោធន៍បើកបរគ្រប់ប្រភេទយ៉ាងពេញលេញ ដោយមានតាំងពីសំបកកង់សម្រាប់បើកបរលើផ្លូវធម្មតា ដែលមានសមត្ថភាពកំពូលដល់សំបកកង់សម្រាប់ការបើកបរលើផ្លូវលំបាក ដោយមាននូវចក្ខុវិស័យរួមមួយគឺផ្ដល់នូវសមត្ថភាពខ្លាំងអស្ចារ្យ។ សូមអញ្ជើញមកធ្វើការបង្កើនសមត្ថភាពនៃសំបកកង់របស់លោកអ្នកជាមួយនឹង BFGoodrich និងរង់ចាំមើលថាតើសំបកកង់របស់យើងនឹងនាំលោកអ្នកទៅដល់ណាខ្លះតាមរយៈវែបសាយត៍ www.BFGoodrichTires.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]