តាកែវ៖ ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីដំបូងគេបង្អស់ក្នុងកម្មវិធប្រកួតប្រជែងថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាជិកក្រុមជ័យលាភីនឹងទទួលបានការឧបត្ថម្ភលើកម្មសិក្សាបច្ចេកវិទ្យាទៅកាន់ប្រទេសសិង្ហបុរី។
ក្រុមឆ្នើមទាំង ១១ ក្រុម បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង (hackathon) រយៈពេលពីរថ្ងៃកន្លះ ដែលពួកគេបានបង្កើតគំនិតអាជីវកម្ម សិក្សាទៅលើទីផ្សារ សាកល្បងបង្កើតគំរូផលិតផល និងយុទ្ធសាស្ត្រក្នុងទីផ្សារ។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរបស់ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៧ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីបង្ហាញគំនិតនៃអាជីវកម្ម ដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងពេលវេលារបស់ពួកគេបានប្រសើរជាងមុន ក្រុមវេលា យកបានជ័យជំនះលើក្រុមចំនួន ១០ ផ្សេងទៀតក្នុងការបញ្ចុះបញ្ចូលក្រុមគណៈកម្មការចៅក្រមឱ្យគាំទ្រគំនិត ដំណោះស្រាយ និងផលិតផល ដែលគួរឲ្យកោតសសើររបស់ពួកគេ។
សមាជិកក្រុមជ័យលាភីវេលា ហួរ ឡេងហ៊ុយ បានឲ្យដឹងថា៖
ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រដ៏ធំមួយបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា នៅក្នុងខេត្តតាកែវ ដោយមានគណៈកម្មការចូលរួមដូចជា កញ្ញា លក្ខិណា សារឿន អ្នកគ្រប់គ្រងក្រុមហ៊ុន She Investment ប្រចាំកម្ពុជា លោក វុទ្ធី ឧត្តម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ពីក្រុមហ៊ុន Smart Axiata លោក អ៊ុច សារ៉ាត់ សហស្ថាបនិក Karot Market កញ្ញា ស៊ិន វណ្ណដារ៉ា អ្នកគ្រប់គ្រងកម្មវិធី និងផ្នែកច្នៃប្រឌិតនៃ Impact Hub ភ្នំពេញ។
លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
ជាវគ្គសិក្សាដែលត្រូវបានទទួលស្គាល់ វគ្គសិក្សានេះមានរយៈពេល ៤៥ ម៉ោង ហើយមានសិស្សជាង ១,០០០ នាក់បានចុះឈ្មោះចូលរៀននិងមានសហគ្រិន និងសាស្ត្រាចារ្យចំនួន ៣៥ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល សម្រាប់បង្រៀនវគ្គសិក្សា។
កញ្ញា គឹម កុសុម៉ា នាយកផ្នែកអភិវឌ្ឍ អាជីវកម្ម និងឌីជីថលរបស់ Impact Hub Phnom Penh បានឲ្យដឹងថា៖
ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅខែធ្នូ ឆ្នាំ២០២១ ជាមួយសាកលវិទ្យាល័យចំនួន ១០សាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដើម្បីបង្កើតវគ្គសិក្សាដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិនភាព និងសមត្ថភាពផ្នែកបច្ចេកទេស រួមទាំងជំនាញប្រើប្រាស់សំខាន់ៗផ្នែកបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។
កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្តនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodiaឫចូលទៅកាន់ http://www.smartstart.com.kh/
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេ ក្នុង ព្រះរាជា ណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៧.៥ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart”។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យា ទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យ ដំណើរការសេវាបច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។ Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្ត លក្ខណៈស៊ីវិល័យ ប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា សេវាកម្មឌីជីថល នានារួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា PiPay និង សេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយ ជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគម នាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រ កម្ពុជានៅត្រឹមឆ្នាំ ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]