បរទេស៖ ក្រោយបញ្ចេញរូបភាពស្អាតៗ ក្នុងពិធីមង្គលការ Brooklyn Beckham និង Nicola Peltz ថ្មីៗនេះ ស្រាប់តែមានរូបភាពដ៏កម្រចំនួន ៣ សន្លឹក ពីគូស្វាមីភរិយា លោក David Beckham ដែលជាឪពុកកូនកម្លោះ ជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញនៅក្នុងថ្ងៃពិសេសរបស់កូនប្រុស។  

ក្នុងនោះដែរ លោក David Beckham ត្រូវបានគេលើកឡើងថា បានតុបតែងខ្លួនសឹងតែច្រឡំនឹងកូនកម្លោះ ព្រមនឹងបង្ហាញរូបរាងដ៏ស្រស់សង្ហា ទាន់សម័យ ស្របពេលបានដើរបណ្ដើរគ្នាជាមួយនឹងភរិយាបណ្ដូលចិត្ត Victoria ក្នុងឈុតសម្លៀកបំពាក់ប្រណីត និងបានធ្វើឲ្យមនុស្សម្នា ភ្ញៀវកិត្តិយសក្នុងពិធីទាំងមូល ហាក់ស្រឡាំងកាំងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ប្ដីប្រពន្ធអ្នក​ទាំង​ពីរ​ ក៏បាន​ដើរ​លើ​ឆាក​ណែនាំ​ភ្ញៀវ ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​របស់​កូន​កំលោះ ព្រមទាំងបានទាញយកចំណាប់អារម្មណ៍ពីភាពស្រស់សង្ហា របស់លោក David Beckham ក្នុងវ័យ ៤៧ ឆ្នាំ​ រហូតដល់មានការសរសើរយ៉ាងខ្លាំង ពីភាពឡូយឆាយមិនចាញ់កូនៗនោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង កូនប្រុស
David Beckham និង កូនប្រុស
David Beckham និង ភរិយា
David Beckham និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]