បរទេស៖ អាចនិយាយបានថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួនតាមសារព័ត៌មានជាបន្តបន្ទាប់ ដែលធ្វើឲ្យទស្សនិកជន​ បានមើលឃើញពីសម្រស់បច្ចុប្បន្នរបស់នាង រហូតដល់មានមតិចម្រុះជាច្រើនបានលើកឡើងពីរូបរាង ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Selena ហាក់ដូចជាមិនខ្វល់អ្វីឡើយ ហើយថែមទាំងចេញមក បង្ហោះឃ្លីបវីដេអូ នៅលើTiktok ព្រមជាមួយនឹងស្ទាយ៍តែងខ្លួន ដែលជំនួសឱ្យការស្លៀកពាក់បែបទូលាយៗដើម្បីលាក់បាំងពីរូបរាងនោះ តារាស្រីរូបនេះ បានជ្រើសរើសឈុតវាលស៊ិ.ច.ស៊ី បញ្ចេញសាច់ នៅពីមុខកាមេរ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងនោះដែរ គេ​អាច​មើល​ឃើញ​ថា តារាស្រី Selena បានស្រក​ទម្ងន់​ បើ​ប្រៀបធៀប​នឹង​កាលពីមុន ជាពិសេស ទាំងរូបរាង ដៃ​និង​ជើង​របស់​នាង ហាក់មានភាព​រឹង​មាំ ព្រមជាមួយនឹងការរាំយ៉ាងឡូយ និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]