ភ្នំពេញ៖ នៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង នៃរូបរាងចុងក្រោយបំផុត របស់តារាចម្រៀង​ជ័យលាភីលេខ ២ ក្នុងកម្មពីធីតារាអាស៊ាន អតីតតារាចម្រៀង ប៊ូ សុនីតា ក្នុងសភាពកោរសក់ មើលទៅរន្ធត់ចិត្តខ្លាំង។

នេះបើតាមប្រភពគណនីហ្វេសប៊ុកលោក សៀក ប៊ុនណារី តំណាងអោយសប្បុរសជន​ជិតឆ្ងាយ​បានពាំនាំអំណោយមនុស្សធម៌ចំនួន ៤១១ដុល្លារ ជូនជួយដល់តារាស្រី ប៊ូ សុនីតា ដែល ត្រូវបានស្គាល់ ជាតារាចម្រៀង​ប្រឡងជាប់ជ័យលាភីលេខ ២ ក្នុងកម្មពិធី​តារាចម្រៀងអាស៊ានឆ្នាំ ២០១០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពដដែល បានបន្ថែមទៀតថា​ អតីតតារាស្រីរូបនេះ កំពុងមានជំងឺមហរីកមាត់ស្បូនធ្ងន់ធ្ងរ ដំណាក់ទី ៣ ត្រូវចំណាយលុយចាក់ថ្នាំគីមីរំលាយសាច់ដុំគៀស​និងទិញថ្នាំលេបប្រចាំថ្ងៃ ដែលរូបនាងជាកូនកំព្រាម្តាយតាំងពីអាយុ ៩ ឆ្នាំ នៅជាមួយឪពុកអ្នករត់សុីក្លូរ ចិញ្ចឹមរហូតសព្វថ្ងៃ ប្អូនស្រី​មានជំងឺធ្ងន់​ឪពុកក៌ឈឺធ្ងន់ អត់ទីពឹងទាំងស្រុងពិតជាគួរឲ្យសង្រេងជាពន់ពេក។​

ក្រោយពីឃើញបែបនេះ មហាជន មានការអាណិតអាសូរជាខ្លាំង ដែលមិននឹកស្មានថា រូបនាង បែរជាជួបរឿងបែបនេះ កើតមានជំងឺកំណាច ក្នុងសភាព មិនគួរឲ្យជឿ យ៉ាងណាមិញ មានតែជូនពរ ឲ្យ ប៊ូ សុនីតា នៅតែមានក្តីសង្ឃឹម តស៊ូប្រយុទ្ធជំងឺមួយនេះ រស់រាន្ត ឆ្លងផុតនៃជំងឺមួយនេះតែប៉ុណ្ណោះ៕

ប្រភព៖  សៀក ប៊ុនណារី 

សូមទស្សនារូបភាពខាងក្រោម៖

ប៊ូ សុនីតា
ប៊ូ សុនីតា
សភាព បច្ចុប្បន្ន ប៊ូ សុនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]