រាជធានីភ្នំពេញ ៖ ពិតណាស តារាប្រុស ឯម រៀម ជាអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះមួយរូប ដែលស្នាដៃរបស់រូបលោក ត្រូវបានមហាជនយុវសម័យថ្មី តែងគាំទ្រនិងស្ងប់ស្ងែង ពីការច្នៃប្រឌិតអ្វីដែលថ្មីៗរបស់រូបលោក ប្លែកៗហើយថែមទាំងស្រស់ស្អាតផងដែរ ។

យ៉ាងណាមិញ ដោយសារតែ ការសិក្សា​និងរស់នៅជាមួយ Fashion ស្ទើរពាក់កណ្តាលជីវិតដូច្នេះហើយ ទើបធ្វើឲ្យរូបលោក ពេញចិត្តនឹងការច្នៃម៉ូតសម្លៀកបំពាក់ប្លែក លើសពីនេះទៅទៀត មិនត្រឹមតែច្នៃឲ្យអ្នកដទៃស្លៀកនោះឡើយ សូម្បីតែរូបលោក ក៏ត្រូវគេដឹងច្បាស់ និយមតែងខ្លួន ស្លៀករ៉ូបនិងសំពត់ រហូតដល់ថ្នាក់ មហាជនមួយចំនួនតូចគិតថា រូបលោក ជាភេទទី៣ មិនមែនបុរសពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ថ្មីៗនេះ រូបលោក ធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់ព្រឺតែម្តង ក្រោយរូបលោកបង្ហើបថា ខ្លួនមានភរិយាដល់ទៅ២នាក់ ហើយក៏មានកូន២នាក់រួចមកហើយ ដោយកូនច្បងជាកូនប្រុស អាយុ១០ឆ្នាំ និងកូនពៅជាកូនស្រី អាយុ៨ឆ្នាំ ដោយបច្ចុប្បន្ន អ្នកទាំង៤រស់នៅផ្ទះផ្សេងគ្នា ដោយខ្លួនជា អ្នកផ្តល់ថ្លៃសោធនអាហារកិច្ចឲ្យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បណ្ឌិត​ ឯម រៀម 
បណ្ឌិត​ ឯម រៀម 
បណ្ឌិត​ ឯម រៀម 
បណ្ឌិត​ ឯម រៀម 
បណ្ឌិត​ ឯម រៀម 
បណ្ឌិត​ ឯម រៀម និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]