ចិន៖ ថ្មីៗនេះ អតីតស្វាមី តារាស្រី Barbie Hsu លោក Wang Xiaofei ស្រាប់តែបង្កនូវការចាប់អារម្មណ៍ថ្មីមួយ បន្ទាប់ពីត្រូវបានគេកត់សម្គាល់ឃើញថា រូបលោកបានចុចប៊ូតុង «Like» នៅលើរូបថតដែលថតជាមួយនឹង Barbie Hsu កាលពីពេលដែលអ្នកទាំងពីរ នៅតែជាប្តីប្រពន្ធនឹងគ្នា។

ក្នុងនោះដែរ យោងតាមប្រភព ​​Sina បានបង្ហាញពីរូបថត ដែលអតីតគូស្វាមីភរិយា បានទៅមើលការប្រគុំតន្ត្រីជាមួយគ្នា ដោយបានតុបតែងខ្លួនយ៉ាងសាមញ្ញ ជាពិសេស ថែមទាំងមានការលើកឡើងថា កាល​ពីពេលនោះ​ អ្នក​ទាំង​ពីរ​បានអង្គុយ​ក្បែរ​គ្នា​ សើច​លេងយ៉ាងសប្បាយរីករាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះគឺ បន្ទាប់ពី មានមនុស្សជាច្រើនណបានកត់សម្គាល់ឃើញបែបនេះ លោក Wang Xiaofei បែរជាចុចលុបចោលពីការចូលចិត្តទៅលើរូបភាពនោះ។ ហើយទង្វើ​របស់លោក ក៏បាន​ធ្វើ​ឲ្យ​ការ​សង្ស័យ​ថា​ លោក​នៅ​តែ​មានចិត្តស្នេហ៍ចំពោះ​អតីត​ភរិយា​ដដែល បើទោះបីជាពេលនេះ អ្នកទាំងពីរមានអ្នកថ្មីរៀងៗខ្លួនក៏ដោយ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]