ថៃ៖ គឺជាពិតជារឿងដែលហ្វេនៗជាច្រើន បានចូលរួមអបអរសាទរចំពោះ តារាស្រី Due Arisara និងគូស្នេហ៍របស់នាង ដែលបានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញមួយ ព្រមជាមួយនឹងការប្រកាសដំណឹងល្អថា ពេលនេះ នាងកំពុងតែមានផ្ទៃពោះកូនដំបូងទៀតផង។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Due បានបញ្ចេញរូបថតរបស់ខ្លួន ក្នុងកម្មវិធីពិសេសមួយនេះ បង្ហាញពីបរិយាកាសយ៉ាងកក់ក្ដៅ រួមជាមួយនឹងការបើកបង្ហាញឲ្យដឹងពីតម្លៃរ៉ូបដ៏ស្រស់ស្អាតពីម៉ាក Christian Dior ដែលនាងបានស្លៀកនៅក្នុងកម្មវិធី និងមានតម្លៃខ្ទង់ ៧២០០០០ បាត(ប្រហែលជាង ២ម៉ឺនដុល្លារ)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ហ្វេនៗជាច្រើន​បានចាប់អារម្មណ៍ទៅលើរបស់មួយទៀត ដែល Due បានពាក់ ដែលវាគឺជា នាឡិកាម៉ាក Breguet និងមើលទៅហាក់មានភាពស្រដៀងទៅនឹងនាឡិកាធម្មតាៗ។ ប៉ុន្តែ នៅពេលដែល បានយកនាឡិកានោះចេញពីប្រអប់មក ទើបបានដឹងពីតម្លៃយ៉ាងច្បាស់ៗ ដែលឈានចូលខ្ទង់ ២,០៥៩,០០០​បាត(ប្រហែល ៦ម៉ឺនដុល្លារ) ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Due និង គូស្នេហ៍
Due
Due
Due
ឈុត Due
នាឡិកា Due

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]