ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ កំណើនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ បានកើនឡើងដល់លើសពី៩២ភាគរយហើយ បើយើងគិតត្រឹមម្សិលមិញនេះ។

ដោយឡែក មធ្យមភាគ កំណេីនអត្រាអ្នកដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដែលក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះមានសរុបដូចជា៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧៣%
-ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់លើកុមារ យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៨%
ធៀបជាមួយប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៦%
ធៀបជាមួយប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-កុមារអាយុ ០៥ឆ្នាំ មាន ១២៤,៥៥%
ធៀបជាមួយប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-កុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥២,៣៥%
ធៀបជាមួយប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៨០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះចំពោះបងប្អូនដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ១៩ សូមមេត្តារួសរាន់ចុះឈ្មោះ និងចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

ការប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]