បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ ពិធីមង្គលការរបស់ លោក Brooklyn Beckham និងកូនស្រីមហាសេដ្ឋី Nicola Peltz បានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងសារព័ត៌មាន អំពីភាពប្រណីតឆើតឆាយ នៅក្នុងពិធីទាំងមូល។
ដោយឡែក ថ្មីៗនេះ ក្រោយពីរឿងដ៏អធិកអធមនៃពិធីមង្គលការរបស់ គូស្វាមីភរិយាវ័យក្មេងមួយគូ បានបញ្ចប់ទៅ ក៏បានធ្វើឲ្យទស្សនិកជន យកចិត្តទុកដាក់សាជាថ្មីទៅលើ នៅពេលដែល ពួកគេបានជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយមិត្តជិតស្និទ្ធ។ នៅក្នុងនោះ ការចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិត គឺបានផ្ដោតទៅលើចិញ្ចៀនរៀបការដែលមាននៅលើដៃរបស់ Nicola។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ក្រឡេកទៅមើលទំហំចិញ្ចៀនវិញ គឺជាចិញ្ចៀនពេជ្រដ៏ធំមួយ ដែលត្រូវបានគេប៉ាន់ប្រមាណ ថាមានតម្លៃលើសពី ចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃ £៣៥០០០០(ប្រហែលជាង ៤៥ម៉ឺនដុល្លារ) ដែល Brooklyn ធ្លាប់ឲ្យកាលពីមុនដើម្បីស្នើសុំ Nicola រៀបការ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]